ត្រីមាសទី២-២០២៣ NagaWorldនៅកម្ពុជាប្រមូលប្រាក់ចំណេញបាន ៨៣លានដុល្លារ កើន៥៧%

NagaCorp នៅហុងកុងបានចេញរបាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ NagaWorld ក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ៥៧,៤ភាគរយ គិតជាទឹកប្រាក់ ៨៣លានដុល្លារ សម្រាប់ត្រីមាសទី២​ ឆ្នាំ២០២៣នេះ។ ការកើនឡើងនេះត្រូវបានសន្មតឡើងដោយកត្តានៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាពីអាស៊ាន និងការត្រឡប់មកវិញបន្តិចម្តងៗនៃអ្នកធ្វើអាជីវកម្មពីប្រទេសចិន ដែលជំរុញឱ្យមានការកើនឡើងនៃប្រាក់ចំណូលរបស់ NagaWorld ។

របាយការណ៍ដដែលរបស់ NagaCorp បាននិយាយទៀតថា ប្រាក់ចំណូលសរុបបានកើនឡើង ៧,៩ភាគរយ ស្មើនឹង ២៥២,៣លានដុល្លារ ជាមួយនឹង EBITDA កើនឡើង ១០,១ភាគរយ ស្មើនឹង ១៤៣,២លានដុល្លារ។

ការស្ទុះងើបឡើងវិញនេះ ត្រូវបានគេសង្កេតឃើញថា វាបាននាំមុខទីផ្សារដ៏ធំលើតារាង GGR ដែលបានឈានដល់ ៩៨លានដុល្លារ និង EGM GGR ឈានដល់ ៦៤,៩លានដុល្លារ។ តាមការប្រៀបធៀប Premium VIP GGR គឺ ៦២,៩លានដុល្លារ និង Referral VIP ២៦,៥លានដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ NagaCorp បានកត់សម្គាល់ថាគ្រប់ផ្នែកទាំងអស់បានបង្ហាញពីកំណើនជាបន្តបន្ទាប់ធៀបនឹងត្រីមាសទី១ខែមីនា ឆ្នាំ២០២៣។

NagaCorp មានសុទិដ្ឋិនិយមថា ប្រាក់ចំណូលរបស់ខ្លួននឹងបន្តកើនឡើងជាបន្តបន្ទាប់ៗពីការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន និងអ្នកធ្វើដំណើរអាជីវកម្មអន្តរជាតិនៅក្នុងប៉ុន្មានខែខាងមុខនេះ។

NagaCorp បានពន្យល់ទៀតថា “ប្រាក់ចំណូលរបស់ខ្លួននៅកម្ពុជានឹងបន្តកើនឡើងទៀត ក្រោយការងើបឡើងវិញជាមួយនឹងលំហូរនៃការមកដល់នៃភ្ញៀវទេសចរ និងការរំពឹងទុកនៃការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស ដែលបណ្តាលឱ្យមានការកើនឡើងនៃចំនួនវិនិយោគិន និងចំនួនជនបរទេសក្នុងស្រុកដែលកំពុងកើនឡើងជាលំដាប់”។

“ក្រុមហ៊ុននេះ ជឿជាក់ថា NagaWorld ដែលជារមណីយដ្ឋាននិងកន្លែងកម្សាន្តដ៏សំម្បូរបែបមួយនៅកណ្តាលរាជធានីភ្នំពេញ នឹងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ ជាមួយនឹងការកើនឡើងនៃចំនួនអតិថិជនដែលស្វែងរកការកម្សាន្ត និងការផ្តល់ជូនរបៀបរស់នៅដ៏ប្រណិតក្នុងតម្លៃសមរម្យ និងតម្លៃប្រកួតប្រជែង។ ដូច្នេះហើយ ក្រុមហ៊ុននៅតែមានសុទិដ្ឋិនិយមលើការរំពឹងទុករយៈពេលវែង ហើយជឿជាក់ថា ទស្សនវិស័យនឹងនៅតែមានស្ថិរភាព»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]