ត្រឹមខែមេសា២០២៣ កម្ពុជាមានរោងចក្រកាត់ដេរ និង… កើនដល់ជាង ១,៣២៦រោងចក្រ

គិតត្រឹមខែមេសា ឆ្នាំ២០២៣ នេះ កម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបកំពុងដំណើរការចំនួន  ១,៣២៦រោងចក្រ ដែលមានការកើនឡើងរហូតដល់ទៅជាង ១ពាន់រោងចក្រ បើធៀបនឹងឆ្នាំ ១៩៩៧ ដែលមានត្រឹមតែ ៦៨រោងចក្រ ប៉ុណ្ណោះ។

នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសំណេះសំណាល់ជាមួយកម្មករ-កម្មការនីរោងចក្រស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ឧសភា ២០២៣។

សម្តេចតេជោមានប្រសាសន៍ថា កាលពីឆ្នាំ១៩៩៧ រោចងក្រនៅក្នុងប្រទេសកម្ពុជាមានតែជាង ៦៨ រោងចក្រប៉ុណ្ណោះ មានកម្មករ ៨ម៉ឺននាក់។ ចំណែកទំហំនៃការនាំចេញមាន ២៧០លានដុល្លារ។

សម្តេចតេជោបន្តថា «ពេលនោះកម្មករ ៨ម៉ឺននាក់ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ។»

«ដោយឡែក បច្ចុប្បន្នកម្ពុជា មានរោងចក្ររហូតដល់ទៅ ១.៣២៦រោងចក្រ ជាមួយនឹងកម្មករជាង ៨៤ម៉ឺននាក់» សម្តេចបន្ត។

សម្តេចតេជោ ថ្លែងទៀតថា៖ “ដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលនាំឱ្យយើងមានឱកាសដើម្បីទាក់ទាញវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស មកផលិតក្នុងប្រទេសរបស់យើង ដើម្បីបម្រើដល់ការនាំចេញឱ្យរិតតែប្រសើរ។ ការនាំចេញរបស់យើងកាលពីមុននេះ មានទំហំតិចតួចណាស់ ប៉ុន្តែឥឡូវនេះ ទំហំនៃការនាំចេញ មានកាន់តែច្រើន មានកាន់តែធំ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ការនាំចេញរបស់យើង គឺបន្តកើនឡើងជានិច្ច”។

ផលិតផលសំលៀកបំពាក់ ស្បែកជើង និងកាបូបជាប្រភពចំណូលដ៏ធំបំផុតនៃការនាំចេញទំនិញរបស់កម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]