ត្រឹមខែសីហា ២០២២ រដ្ឋបានចំណូលពីដីសម្បទានជាង ២លានដុល្លារ ខណៈផ្ទៃដីសរុបមាន១.១៦លានហិកតា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់គម្រោងសម្បទានដីសេដ្ឋកិច្ចសម្រាប់វិនិយោគដាំដំណាំកសិ-ឧស្សាហកម្មនៅទូទាំងប្រទេស មានចំនួន ២២៩គម្រោង និងផ្ទៃដីតាមកិច្ចសន្យាសរុបមានទំហំ  ១.១៦៧. ៤១៩ហិកតា។

ក្នុងនោះមាន ៧២ក្រុមហ៊ុន បានបង់ថ្លៃសម្បទានដីសេដ្ឋកិច្ចជូនរដ្ឋចំនួន ២.០៥៦.៣៨១,០៦លានដុល្លារ គិតត្រឹម ខែសីហា ឆ្នាំ២០២២  ខណៈក្រុមហ៊ុនសម្បទានដីដទៃទៀតនឹងបន្តបង់រហូតដល់ចុងឆ្នាំនេះ។

នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម វេង សាខន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ នៅថ្ងៃទី២៥ ខែសីហា។

ឯកឧត្តម វេង សាខន ថ្លែងថា៖ “ក្នុងចំណោមផ្ទៃដីសរុប ផ្ទៃដីកំពុងធ្វើអាជីវកម្មមានត្រឹមតែ ៩២៨.៤៣៦ ហិកតាប៉ុណ្ណោះ ដែលក្នុងនោះផ្ទៃដី ៥០៧ ៥១០ ហិកតា កំពុងស្ថិតក្នុងស្ថានភាពឈូសឆាយសំអាត និង

ផ្ទៃដីចំនួន ៤០២.៧៦០ ហិកតាទៀត កំពុងដាំដុះជាក់ស្តែង ដោយមូលហេតុចំបងនោះគឺ [ក្រុមហ៊ុនដទៃទៀត] ខ្វះទុនវិនិយោគបន្ត គុណភាពដីមិនសមស្របទៅនឹងគោលបំណងចម្បងនៃការជ្រើសរើសមុខដំណាំដែលត្រូវធ្វើការដាំដុះ និងការរីករាលដាលជាសកលនៃមេរោគកូវិដ១៩”។

បច្ចុប្បន្ន គម្រោងសម្បទានដីសេដ្ឋកិច្ចដែលវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម ស្ថិតក្នុងខេត្តចំនួន១៩ នៅទូទាំងប្រទេសរួម មានខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត ស្វាយរៀង និងខេត្តតាកែវ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បញ្ជាក់បន្ថែមថា ក្នុងរយៈពេលជាងប្រាំឆ្នាំចុងក្រោយនេះ ពុំមានករណីដកហូត ដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនណាមួយឡើយ ប៉ុន្តែមានតែការកាត់ឈ្វៀលដី ផលប៉ះពាល់ជូនប្រជាពលរដ្ឋនៅពេល ធ្វើការចុះបញ្ជីដី ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]