ត្រឹមឆ្នាំ២០២២ ខេត្តតាកែវចែកប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋបានជាង ៦០ម៉ឺនប័ណ្ណ

គិតត្រឹមឆ្នាំ២០២២ រដ្ឋបាលខេត្តតាកែវបានចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតនៅក្នុង ៨៤ឃុំ-សង្កាត់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី២ខែ មិនា។

ឯកឧត្តមបានឱ្យដឹងថា ពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត គិតមកទល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ៦៤៥.៦៨៧ប័ណ្ណ ស្ថិតក្នុង ៨៤ឃុំ-សង្កាត់។

ដោយឡែក រយៈពេល៥ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៨-២០២២ រដ្ឋបាលខេត្តបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសរុបចំនួន ១៦៥.២២០ប័ណ្ណ ខណៈក្រុមការងារបានចុះអនុវត្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធសម្រេចបានភូ​មិចំនួន ២៧៨ភូមិ លើ ៣២ឃុំ ក្នុងស្រុកចំនួន ៥  ។ឯកឧត្តមបានឱ្យដឹងទៀតថា ក្នុងរយៈពេល ៥ឆ្នាំនេះដែរ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងក្របខណ្ឌកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានដំណើរការអនុវត្តក្នុងភូ​មិចំនួន ២៧៨ភូមិ លើ ៣២ឃុំ ក្នុងស្រុកចំនួន ៥

ជាមួយគ្នានេះ ចំពោះការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ រដ្ឋបាលខេត្តបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យបានចំនួន ២៧៥ក្បាលដី ហើយបើគិតពីពេលចាប់ផ្តើមរហូតដល់បច្ចុប្បន្នបានចំនួន ៣៣.៣២០ប័ណ្ណផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]