ត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុនAEON វិនិយោគជាង $៧០០លាន សង់ផ្សារទំនើប៣ ខណៈទី៤ ត្រូវបានបង្ហើបពីទីតាំង

គិតត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ក្នុងការសាងសង់ផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើសំណើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចការងារវិនិយោគរបស់ផ្សារទំនើបអ៊ីអនម៉ល នៅក្នុងប្រទេសកម្ពុជា។

កន្លងមក ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦លានដុល្លារ បង្កើតផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជា។

ក្នុងនោះ គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី១ នៅលើផ្លូវសម្តេចសុធារស ក្នុងខណ្ឌចំការមន ដែលថ្មីៗនេះ ផ្សារបានសម្រេចពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន ៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។ (អានបន្ថែម)

ចំពោះផ្សារទំនើបអ៊ីអនសាខាទី២វិញ ត្រូវបានវិនិយោគសាងសង់ក្នុងទំហំទឹកប្រាក់ជាង ១២០លានដុល្លារអាមេរិក ស្ថិតក្នុងខណ្ឌសែនសុខ ដែលបានបើកឱ្យដំណើរការកាលពីអំឡុងខែឧសភា ឆ្នាំ២០១៨។ (អានបន្ថែម)

ដោយឡែក គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉លទី៣    ត្រូវបានសាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារ ដែលមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នា ស្ថិតក្នុងខណ្ឌមានជ័យ បានបើកឱ្យដំណើរការ កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ កន្លងទៅ។ (អានបន្ថែម)

ទន្ទឹមនឹងនេះផងដែរ បើតាមមន្ត្រីពិនិត្យគម្រោង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងក្រៅផ្លូវការដែរថា ក្រុមហ៊ុន AEON កំពុងសិក្សាជាមួយ CDC ក្នុងការវិនិយោគបង្កើតផ្សារទំនើបអ៊ីអនទី៤ ដែលតាមការបង្ហើបនោះ អាចមានទីតាំងស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះព័ត៌មានផ្លូវការចំពោះគម្រោងវិនិយោគខាងលើនេះ ស្ថិតនៅក្នុងដំណាក់កាលសិក្សា និងប្រជុំពិភាក្សា ដោយមិនទាន់កំណត់ឱ្យបានច្បាស់នូវទំហំទឹកប្រាក់ និងទីតាំងច្បាស់លាស់នៅឡើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុននេះជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AEON Mall Co., Ltd. ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុន និងមានផ្សារទំនើបសរុបប្រមាណ ២០៣ផ្សារ ពី១៤ប្រទេសផ្សេងៗគ្នាទូទាំងពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]