ត្រឹមឆ្នាំ២០២៣ កម្ពុជាមានសហគមន៍កសិកម្មជាង ១២០០ មានតម្លៃជាង ២៦លានដុល្លារ

គិតត្រឹមឆ្នាំ២០២៣ នេះ កម្ពុជាមានចំនួនសហគមន៍កសិកម្មនៅតាមបណ្តារាជធានីទាំង២៥ បានកើនឡើងដល់ចំនួន ១២៥១សហគមន៍ ក្រោមដើមទុនវិនិយោគសរុបជាង ២៦លានដុល្លារ។ នេះបើតាមពិធីបិទសន្និបាតការងារសហគមន៍កសិកម្មឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

សហគមន៍ទាំងអស់នេះ មានសមាជិកសរុប ១៧០.២០៨នាក់ ក្នុងនោះស្រ្តីមាន ១០៧.៣៨០នាក់ ហើយមានភាគហ៊ុនសរុបប្រមាណ ១២.៨លានដុល្លារ។

បន្ថែមពីនេះ សហគមន៍កសិកម្មទាំងនេះ មានមុខរបរសំខាន់ៗ រួមមាន​ ការធ្វើផលិតកម្មកសិកម្ម ការធ្វើកសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាកម្មគាំទ្រដល់ផលិតកម្មកសិកម្ម ដោយក្នុងនោះមានមុខដំណាំសំខាន់ៗ ដូចជា​ដំណាំស្រូវ និងការផលិតស្រូវពូជ បន្លែ ស្វាយកែវរមៀត  ម្រេច មៀនប៉ៃលិន ពោត ស្វាយចន្ទី និងដំឡូងមីជាដើម​។

ថ្លែងក្នុងសន្និបាត ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ថា ក្រសួងនឹងជួយគាំទ្របន្ថែមក្នុងការរកដៃគូវិនិយោគ ព្រមទាំងការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ជំរុញការបង្កើតមូល​និធិជួយដល់សហគមន៍ កសាងនិងពង្រីកទៅតាមខ្សែបណ្តោយនៃក្រុមអ្នកផលិត ដើម្បីទទួលបានប្រាក់ចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច ព្រមទាំងចូលរួមកាត់បន្ថយការនាំចូលកសិផលពីបរទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ខេត្តកំពង់ធំត្រៀមស្វាគមន៍រោងចក្រកសិ-ឧស្សាហកម្មថ្មីតម្លៃ ២៥ លានដុល្លារ នៅខែមិថុនា ឆ្នាំ២០២៦

ខេត្តកំពង់ធំត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងមូលដ្ឋានកសិ […]

រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកា ៤០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ​ក្នុងរដូវច្រូតកាត់

រដ្ឋាភិបាលកម្ពុជា បានបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ ក […]

រដ្ឋប្រកាសនាំចេញកសិផលកសិកម្មសំខាន់ៗរបស់កម្ពុជាជិត ១០មុខ​ ទៅកាន់ទីផ្សារប្រទេសចិន

កម្ពុជា-ចិន កំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ […]

៩ខែ ឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជិត ៥៥០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

រយៈពេល៩ខែ ឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជា […]

គម្រោង CAPFISH ជួយកែលម្អ និងជំរុញប្រតិបត្តិការអាជីវកម្មលើវិស័យជលផលនៅកម្ពុជាចំនួន ៦៤ ​

គម្រោង CAPFISH-Capture (លទ្ធផលទី២) ស្តីពី «ការជំរុញសមត្ […]

ហ្វីលីពីនប្រកាសចង់នាំយកអង្ករ ត្រី សាច់ និងបន្លែពីប្រទេសកម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួន

ហ្វីលីពីន មានបំណងចង់នាំចូលអង្ករ ត្រី សាច់ និងបន្លែពីប្រ […]