ត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតតាមមូលដ្ឋាននៅកម្ពុជា សម្រេចជិត ៩០%

គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតមូលដ្ឋានសម្រេចបាន ៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពគឺសម្រេចបានចំនួន ២៥%។នេះបើយោងតាមសិក្ខាសាលាផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយសេចក្តីព្រាងចុងក្រោយផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២០២៦-២០៣៣ ក្រោមអធិបតីភាព ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតមូលដ្ឋានសម្រេចបាន ៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ២៥% និងអត្រាគ្របដណ្តប់អនាម័យជនបទកម្រិតមូលដ្ឋានបានកើនដល់ ៩៥% ខណៈអត្រាគ្របដណ្តប់អនាម័យដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ៥១% ហើយរាជធានី-ខេត្តទាំង ២៥ នៅទូទាំងប្រទេស សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ។

ក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ដោយបានកំណត់គោលដៅសម្រេចឱ្យបានអាត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យកម្រិតមូលដ្ឋាន ១០០% នៅឆ្នាំ២០៣០ និងបង្កើនអត្រាការផ្គត់ផ្គង់ទឹកស្អាតដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពឱ្យបាន ៥០% និងអនាម័យដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពឱ្យបាន ៧០% នៅឆ្នាំ២០៣៣ ព្រមទាំងជំរុញការសម្រេចឱ្យបាន នូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ឱ្យបានជាអតិប្បរមាផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]