ត្រឹមឆ្នាំ ២០២១ ក្រសួងដែនដីទទួលពាក្យបណ្តឹងទំនាស់ដីធ្លីសរុបជាង ១៣០០០ ករណី

គិតមកត្រឹមឆ្នាំ ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលទទួលពាក្យបណ្តឹងបញ្ហាដីធ្លីសរុប ចំនួន ១៣ ៩៨៤ ករណី ហើយកន្លងមកបានដោះស្រាយសម្រេច១០ ៨៥៥ ករណី។

ក្នុងឆ្នាំ ២០២២ នេះ ក្រសួងសង្ឃឹមយ៉ាងម៉ុតមាំថា នឹងដោះស្រាយវិវាទដីធ្លីដែលនៅសល់ជាង ៣ ២០៣ ករណី ដោយវិធីសាស្រ្តក្រៅប្រព័ន្ធតុលាការ ឱ្យចប់សព្វគ្រប់។

ជាក់ស្ដែង ការដោះស្រាយវិវាទដីធ្លីក្រៅតុលាការ គឺបញ្ជាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ព្រោះជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពខ្ពស់ និងចំណាយតិច។

សម្ដេចហ៊ុន សែនធ្លាប់លើកឡើងថា៖ «បើទៅរួច បញ្ហាដីធ្លីគួរដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានចប់សព្វគ្រប់ ព្រោះបើឡើងតុលាការគឺត្រូវមានអ្នកចាញ់ និងអ្នកឈ្នះ តែបើដោះក្រៅប្រព័ន្ធតុលាការគឺអាចទទួលបានលទ្ធផលឈ្នះឈ្នះទាំងសងខាង ប៉ុន្តែមន្រ្តីយើងត្រូវដោះស្រាយដោយមានសុចរិតភាព»។

ក្រៅពីប្ដេជ្ញាដោះស្រាយបញ្ហាដីធ្លី ក្រសួងក៏បានដាក់គោលដៅចុះបញ្ជីក្បាលដីឱ្យបាន១០០% នៃក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី ក្នុងឆ្នាំ២០២២ ផងដែរ ព្រមជាមួយនឹងគោលដៅផ្សេងៗទៀតជាច្រើន។ (អានបន្ថែម)

 

- Video Advertisement -