ត្រឹមព្រឹកថ្ងៃទី៨ធ្នូ ក្រុមហ៊ុនអចលនទ្រព្យធំៗបរិច្ចាគថរិកា១៦លានដុល្លារ ទិញវ៉ាក់សាំង
គិតត្រឹមម៉ោង ១០ ព្រឹក ថ្ងៃទី ៨ ធ្នូ ក្រុមហ៊ុនអចលនទ្រព្យធំៗ ក្នុងស្រុកចំនួន ៦ បានបរិច្ចាគទឹកប្រាក់សរុបប្រមាណ ១៦ លានដុល្លារ ដល់រដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ ១៩។ ក្រុមហ៊ុន អចលនទ្រព្យធំៗ មានដូចខាងក្រោម៖
អ្នកឧកញ៉ា ចេន ហ្ស៊ី ជាម្ចាស់ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ព្រីនស៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ក្រុមហ៊ុន ប៉េង ហួត (PENGHOUT) ក្រុមហ៊ុន ជីប ម៉ុង គ្រុប (CHIPMONG) អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ (Royal Group) បរិច្ចាគទឹកប្រាក់ ៣ លានដុល្លា រៀងៗខ្លួន។
ជាមួយគ្នានេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ ១លានដុល្លា ជូនសម្ដេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា។
បើយោងតាមការប្រកាសរបស់រដ្ឋាភិបាល កាលពីម៉ោង ៩៖៣០ ព្រឹកថ្ងៃដដែលនេះ រដ្ឋាភិបាលបានទទួលថវិការបរិច្ចាកប្រមាណ ១៨ លានដុល្លារហើយ។ លើសពីនេះ ការបរិច្ចាគគឺនឹងកើនឡើងជាបន្តបន្ទាប់។
សូមរម្លឹកថា រដ្ឋាភិបាលកំពុងត្រៀមថវិកាសម្រាប់កទិញវ៉ាក់សាំង ១លានដូស ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលមានហានិភ័យ ហើយក៏កំពុងត្រៀមថវិកាសម្រាប់ទិញ ២ ទៅ ៣ លានដូសថែមទៀតផងដែរ សម្រាប់ដំណាក់កាលបន្ទាប់។ យ៉ាងណាមិញ កម្ពុជានឹងត្រូវការវ៉ាក់សាំងប្រមាណ ៣២ លានដូស ដើម្បីគ្របដណ្ដប់ប្រជាជនទូទាំងប្រទេស។
សម្រាប់អ្នកដែលចង់បរិច្ចាគ គឺអាចធ្វើបានតាមច្រកពីរគឺ៖
១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។
២.តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។