ថៃកំពុងពន្លឿនបញ្ចប់គម្រោងសង់ផ្លូវរថភ្លើងលឿន ពីបាងកកទៅគុនមីន(ចិន) ដើម្បីសម្រេចមហិច្ឆតាចង់ក្លាយជា…

ប្រទេស​ថៃ​កំពុង​អភិវឌ្ឍ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ប្រវែង ៨៧៣ គីឡូម៉ែត្រ ដែល​នឹង​តភ្ជាប់​ទីក្រុង​បាងកក​ជាមួយ​នឹង​ផ្លូវដែក​ឡាវ-ចិន។ នៅពេលសាងសង់រួចរាល់ គម្រោងនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនមនុស្សនិងទំនិញពីទីក្រុងបាងកក ទៅកាន់ទីក្រុងគុនមីង រដ្ឋធានីនៃខេត្តយូណាន របស់ប្រទេសចិនបានយ៉ាងងាយស្រួលនិងឆាប់រហ័ស។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៨ នេះបើយោងតាម Asean Briefing ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤។

ផ្លូវដែកមួយខ្សែនេះ ត្រូវបានប៉ាន់ស្មានថាមានតម្លៃចន្លោះពី ៥ពាន់លានដុល្លារទៅ ៩,៩ ពាន់លានដុល្លារ ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន និងជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ពិភពលោកដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចិនក្នុងឆ្នាំ ២០១៣ ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់ និងឱកាសអនាគតសេដ្ឋកិច្ចដ៏ភ្លឺស្វាង។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ី អឺរ៉ុប និងអាហ្រ្វិក តាមផ្នែកសំខាន់ពីរ៖ ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១។

ដំណាក់​កាល​ទី​មួយនៃការសាងសង់ផ្លូវដែកល្បឿនលឿននេះ ​នឹង​តភ្ជាប់​ទីក្រុង​បាងកក​ទៅ​ខេត្តនគររាជសីមា ដែលជា​ច្រក​ចេញ​ទៅ​ភាគ​ឦសាន​ប្រទេស​ថៃ។ ដំណាក់កាលទីពីរនៃគម្រោង គឺសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីនគររាជសីមាទៅកាន់ទីក្រុង Nong Khai ដែលជាទីក្រុងព្រំដែននៅភាគឦសានប្រទេសថៃ និងឆ្លងកាត់ព្រំដែនពីទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ។

តាម​រយៈ​ផ្លូវដែក​ថ្មី​ថៃ-ចិននេះ គេរំពឹងថា ពេលវេលា​ធ្វើ​ដំណើរ​ពី​បាងកក​ទៅ​នគររាជសីមា​នឹង​ត្រូវ​កាត់ពី ៤.៥ ម៉ោង​​មក​ត្រឹម ៩០ នាទីប៉ុណ្ណោះ។

សម្រាប់​ប្រទេស​ថៃ ផ្លូវ​រថភ្លើង​ផ្តល់​សក្តានុពល​សម្រាប់​ការ​បង្កើន​សមាហរណកម្ម​ជាមួយ​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់។ រដ្ឋបាល​របស់​នាយក​រដ្ឋមន្ត្រី​ថៃលោក ស្រេដ្ឋា ថាវីស៊ីន បាន​សន្យា​ពន្លឿន​ការ​សាងសង់​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ដ៏មានមហិច្ឆតា​ទាំងនេះសម្រាប់វឌ្ឍនភាពប្រទេសថៃ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]