ថៃ​ប្រកាស​សង់​ស្ពាន​ថ្មីតភ្ជាប់ខេត្តចាន់ថាបុរី-ប៉ៃលិន ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាមួយ​កម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនការតភ្ជាប់ឆ្លងព្រំដែន រដ្ឋាភិបាលថៃបានបង្ហាញពីផែនការសង់ស្ពានថ្មីមួយខ្សែដែលនឹងតភ្ជាប់រវាងខេត្តចាន់ថាបុរីក្នុងប្រទេសថៃជាមួយខេត្តប៉ៃលិនក្នុងប្រទេសកម្ពុជា។ គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១៥លាន​បាត ​ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។

នេះបើយោងតាមការចុះផ្សាយរបស់ការសែត Bangkok Post នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul ចុះត្រួតពិនិត្យទីតាំងនៅច្រកព្រំដែន Ban Pakkad ក្នុងស្រុក Pong Nam Rong លោកបានបង្ហាញពីសុទិដ្ឋិនិយមអំពីសក្តានុពលរបស់ស្ពាននេះក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ លោក​បាន​បញ្ជាក់​ថា រចនាសម្ព័ន្ធ​ថ្មី​ដែល​មាន​ឈ្មោះ​ថា ស្ពាន​មិត្តភាព​ចាន់ថាបុរី-ប៉ៃលិននេះ នឹងមក​ជំនួសឱ្យ​ស្ពាន​ដែក​បណ្ដោះ​អាសន្ន​ដែល​មាន​ស្រាប់នាពេលបច្ចុប្បន្ន​។

ស្ពានបេតុងថ្មីនេះ នឹងមានប្រវែងប្រហែល ៤០ម៉ែត្រ និង​ផ្លូវ​ដើរ​ទទឹង​ ៣​ម៉ែត្រ​នៅ​សងខាង​ផ្លូវ​រថយន្ត​។ ស្ពាននេះនឹងធ្វើអោយប្រសើរឡើងនូវផ្នែកដឹកជញ្ជូន និងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា។

លោករដ្ឋមន្ត្រី Anutin ក៏បានលើកឡើងពីសារៈសំខាន់នៃគម្រោងក្នុងការសម្រួលដល់ការធ្វើដំណើរកាន់តែងាយស្រួល និងការលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍ទ្វេភាគី។

ការសាងសង់ស្ពាននេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ខណៈប្រទេសទាំងពីរបានរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា (MoU) សម្រាប់គម្រោងនេះរួចរាល់ហើយ ដោយកំពុងដាក់ជូនគណៈរដ្ឋមន្ត្រីថៃ ដើម្បីអនុម័តក្នុងពេលឆាប់ៗនេះ។

ទន្ទឹមគ្នានេះដែរ នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានអនុម័តគំនិតផ្តួចផ្តើមនេះជាគោលការណ៍រួចហើយ ដែលនឹង ផ្តល់មូលនិធិតាមរយៈថវិកាកណ្តាលរបស់ប្រទេសថៃ។

គួរបញ្ចាក់ថា ខេត្តចន្ថាបុរីបច្ចុប្បន្នមានចំណុចពាណិជ្ជកម្មព្រំដែនសំខាន់ៗចំនួនប្រាំជាមួយប្រទេសកម្ពុជា រួមទាំងច្រកសំខាន់ៗចំនួនពីរនៅ Ban Lem និង Ban Pak Kad និងច្រកព្រំដែនក្នុងស្រុកចំនួន ៣ សម្រាប់ធ្វើពាណិជ្ជកម្ម។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះបានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងត្រួសត្រាយផ្លូវសម្រាប់អនាគតដែលមានផលប្រយោជន៍ទៅវិញទៅមក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]