ថ្ងៃទី៣ មីនានេះ រដ្ឋបើកដំណើរការរោងចក្រទឹកស្អាតបាក់ខែងជាផ្លូវការ ខណៈសុំការយោគយល់លើបញ្ហា១ចំនួន…

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហាន២ និងបំពង់មេនាំទឹកស្អាតទំហំ ២០០០មម ឆ្លងកាត់ក្រោមបាតទន្លេសាប នឹងដាក់ឱ្យដំណើរការសាកល្បងនៅយប់ម៉ោង ១២:០០នាទី ថ្ងៃអាទិត្យទី០៣ ខែមីនា ឆ្នាំ ២០២៤នេះទៅ ក្នុងគោលបំណងបង្កើនសម្ពាធផ្គត់ផ្គង់ទឹកទូទាំងរាជធានីភ្នំពេញ និងក្រុងតាខៅ្មឱ្យបានប្រសើរឡើង នេះបើយោងតាមសេចក្តីជូនដំណឹងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤។

តាមប្រភពដដែល ការដាក់ឱ្យដំណើរការសាកល្បងនេះ អាចនឹងបណ្តាលឱ្យមានការលេចធ្លាយបំពង់ចែកចាយទឹកស្អាតនៅតាមទីសាធារណៈ ឬមុខផ្ទះអតិថិជន និងបង្កឱ្យមានបាតុភូតទឹកឡើងល្អក់កករ។ ចំពោះហេតុការណ៍នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្នើសុំការយោគយល់អំពីសាធារណជន និងស្នើសុំកិច្ចសហការផ្តល់ព័ត៌មានពីប្រសិនណាបើមានប្រទះឃើញការលេចធ្លាយបំពង់ចែកចាយទឹកស្អាត ឬឃើញមានទឹកល្អក់កករជាដើម ដោយធ្វើការទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០៩៧ ៧៧១​ ១១៧៩ ឬ០៩៧ ៦៥១ ២២២២ ដើម្បីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជូនក្រុមការងារចុះទៅត្រួតពិនិត្យជួសជុល និងលាងសម្អាតបានទាន់ពេលវេលា។

គួរបញ្ជាក់ថា បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រនេះ ត្រូវបានចាប់ផ្តើមបើកការដ្ឋានខួងដាក់ក្រោមបាតទន្លេសាប អំឡុង​ខែកុម្ភៈ ឆ្នាំ២០២៣ និងដំបូងឡើយគ្រោងនឹងបញ្ចប់ និងបើកដំណើរការសាកល្បងនៅថ្ងៃទី ២៩ខែកុម្ភៈ (យោងតាមទំព័រហ្វែសបុកផ្លូវការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ) ប៉ុន្តែប្រតិបត្តិការនេះត្រូវបានកំណត់ពេលវេលាជាផ្លូវការឡើងវិញតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី ០១ ខែមីនា។ (អានបន្ថែម)

បំពង់មេនាំទឹកស្អាតដ៏ធំនេះ បានដំណើរការសាងសង់ដោយការចាប់ខួងពីចំណុចត្រើយខាងកើតឆ្ពោះទៅកាន់ត្រើយខាងលិចនៃស្ពានព្រែកព្នៅ ប្រវែង ៥៤០ ម៉ែត្រ ដែលបានប្រសិទ្ធនាមថា “មហាបំពង់មេនាំទឹក សម្តេច ប៊ុន រ៉ានី ហ៊ុន សែន”។

គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ នេះ មានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥.០០០ ម៣/ថ្ងៃ ដែលអាចឱ្យរដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតកើនឡើងដល់ ១លាន ម៣/ថ្ងៃ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]