ទន្លេសិប្បនិមិត្តនៅត្បូងឃ្មុំនឹងក្លាយគោលដៅទេសចរណ៍ថ្មី ខណៈអាជ្ញាធរកំពុងអភិវឌ្ឍជាតំបន់ឆ្លាតវៃ

អាជ្ញាធរខេត្តត្បូងឃ្មុំ បាននឹងកំពុងរៀបចំទន្លេសិប្បនិមិត្ត នៅជិតបុរីរដ្ឋបាលខេត្តឱ្យក្លាយជា sMART Area​ (តំបន់ឆ្លាតវៃ) សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។ បើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលបាន​​ឱ្យដឹងថា ទន្លេសិប្បនិមិត្តនេះ អាចផ្ទុកទឹកបានចំនួន ៣លានម៉ែត្រគូប សម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញបុរីរដ្ឋបាលខេត្តត្បូងឃ្មុំអាចប្រើប្រាស់បាន ហើយបច្ចុប្បន្នកំពុងត្រូវបានរៀបចំឱ្យក្លាយជា SMART AREA (តំបន់ឆ្លាតវៃ)។

ឯកឧត្តមបានបន្តទៀតថា មកទល់ពេលនេះ ខេត្តបានរៀបចំជាសួនច្បារជុំវិញទន្លេសិប្បនិមិត្តរួចរាល់អស់ហើយ។

ឯកឧត្តមបញ្ជាក់បន្ថែមថា តំបន់ឆ្លាតវៃនេះ អាចទាក់ទាញយុវជន ទេសចរក្នុងខេត្ត និងតាមបណ្តារាជធានី ខេត្តដ៏ទៃ ដើម្បីទៅកំសាន្តទីនោះ ដោយមានការផ្តល់ជូនសេវាសេវាអ៊ិនធើណែត ដោយឥតគិតថ្លៃថែមទៀតផង។

គួររម្លឹកថា អាជ្ញាធរខេត្ត បាននិងកំពុងបន្តអភិវឌ្ឍយ៉ាងសកម្មបន្ថែមទៀតនៅតំបន់នោះ ក្រោយខកខានការអភិវឌ្ឍរយៈពេល ២ឆ្នាំកន្លងទៅ ដោយសារវិបត្តិជំងឺកូវីដ១៩។

ទន្ទឹមនឹងនេះដែរ អាជ្ញាធរខេត្ត ក៏កំពុងតែរៀបចំរង្វង់មូល ដែលមានរូបសំណាក “ហ្លួងស្តេចកន” ដែលធ្វើឡើងពីស្ពាន់ ដោយមានកម្ពស់ជិត ២០ម៉ែត្រ ព្រមជាមួយនឹងការពង្រីកផ្លូវនៅសងខាងនេះផងដែរ។

លើសពីនេះទៀតនោះ ក្នុងការងារអភិវឌ្ឍន៍ក្នុងរយៈកាលកន្លងមក ខេត្តត្បូងឃ្មុំក៏ទទួលបានការវិនិយោគលើការបង្កើតរោងចក្រ សហគ្រាសបានចំនួន ៧៨មូលដ្ឋាន ខណៈមានក្រុមហ៊ុន ១៩២ទីតាំង កំពុងដំណើរការប្រតិបត្តិនៅទូទាំងខេត្តទាំងមូលផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]