ទីក្រុងថ្មីមួយទៀតនឹងត្រូវបង្កើតឡើងនៅតំបន់ឆ្នេរភាគនិរតីប្រទេសកម្ពុជា

រដ្ឋាភិបាលបានសម្រេចបង្កើតក្រុងបូកគោ ស្ថិតនៅចន្លោះ តំបន់ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” និងដាក់គោលដៅអភិវឌ្ឍក្រុងថ្មីនេះ ទៅជាទីក្រុងទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្ត ដ៏ទាក់ទាញនៅក្នុងប្រទេស។

យោងតាមអនុក្រិត្យចុះហត្ថលេខាដោយសម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃ២៨ខែ មិថុនា រដ្ឋាភិបាលមានគោលបំណងបង្កើតក្រុងថ្មី ដែលមានឈ្មោះថា ក្រុងបូកគោ។ ក្រុងបូកគោនេះ ភ្ជាប់ជាមួយតំបន់ឆ្នេរដែលស្ថិតនៅក្នុងច្រករបៀងទេសចរណ៍ភាគខាងត្បូង ជាតារារះនាទិសនិរតីនៃប្រទេសកម្ពុជា រួមមាន ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង ដែលជាប៉ូលទេសចរណ៍ដ៏មានសារៈសំខាន់។

នៅក្នុងប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥ បានបញ្ជាក់ថា៖ «ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ គឺសំដៅរៀបចំ និងអភិវឌ្ឍ “ភ្នំបូកគោ ជាក្រុងវៃឆ្លាត ទេសចរណ៍ប្រវត្តិសាស្រ្ត បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា»។

ផ្អែកលើផែនទីប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ប្រភេទដីអាចសាងសង់បានត្រូវបានកំណត់ជា តំបន់សំខាន់ៗ រួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាល និងសេវាកម្មសាធារណៈ តំបន់លំហរសាធារណៈ និងបៃតង តំបន់វប្បធម៍ និងសាសនា និងតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។

ទីក្រុងបូកគោ មានផ្ទៃក្រឡាប្រមាណ ២៧ ៩៤៣ ហិកតា ស្មើនឹង ១៨ ភាគរយ នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ទំហំ ១៥៤ ៥៤២ ហិកតា។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសិក្សា និងរៀបចំប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” នៃភូមិសាស្រ្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងថា ការបង្កើតទីក្រុងសំដៅទិសដៅអភិវឌ្ឍទេសចរណ៍ នឹងចូលរួមយ៉ាងសំខាន់ក្នុងការទាក់ទាញបន្ថែមភ្ញៀវទេសចរ និងការវិនិយោគថ្មីៗសម្រាប់បម្រើដល់ការងារទេសចរណ៍។

លោកស្រី ឆាយ ស៊ីវលីន ថ្លែងថា៖ «ជាការល្អ ដែលរដ្ឋាភិបាលអភិវឌ្ឍក្រុងថ្មីនៅតំបន់ទេសចរណ៍ ព្រោះការបង្កើតនេះ នឹងក្លាយជាទិសដៅថ្មីៗ សម្រាប់ទេសចរណ៍ ជាពិសេស នឹងទាក់ទាញអ្នកវិនិយោគវិស័យផ្សេងៗចូទៅបង្កើតការអភិវឌ្ឍន៍ផ្សេងៗ។ នៅពេលមានតម្រូវការ ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាទូទៅ នឹងកើតឡើងបន្តបន្ទាប់»៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]