ទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំងនឹងក្លាយជាទីក្រុងភ្លោះ

ទីក្រុង​ភ្នំពេញ រាជធានី​នៃ​ប្រទេស​កម្ពុជា និង​ទីក្រុង​ប៉េកាំង រដ្ឋធានី​នៃ​ប្រទេស​ចិន កំពុង​ពិភាក្សា​អំពី​លទ្ធភាព​ក្លាយជា “​ទីក្រុង​បងប្អូន​” នេះ​បើ​យោង​តាម​តំណាង​របស់​ទីក្រុង​ទាំង​ពីរ​។​

​លោក Wang De Xin ប្រធាន​ផ្នែក​នយោបាយ​នៅ​ស្ថានទូត​ចិន និង​អភិបាលរង​រាជធានី​ភ្នំពេញ​លោក គួង ស្រេង បាន​បញ្ជាក់​ពី​ការពិភាក្សា​នៅ​ក្នុង​ខែ​មីនា​។​

​លោក គួង ស្រេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា “​គោលបំណង​សំខាន់​នៃ​ការ​ក្លាយជា​ទីក្រុង​បងប្អូន​ជាមួយ​ទីក្រុង​ប៉េកាំង​គឺ​ដើម្បី​គាំទ្រ​ដល់​គ្នា​ទៅវិញទៅមក ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ​វប្បធម៌​។​”

​ភាព​ជា​ដៃគូ​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​រាជធានី​ភ្នំពេញ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបណ្តុះបណ្តាល ព្រមទាំង​ជួយ​សាងសង់​ផ្ទះ​សម្រាប់​សហគមន៍​ក្រីក្រ​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]