ទីតាំងដីនៅ Marina Bay ត្រូវបានដាក់ចូលកំណត់ត្រាតម្លៃ

ផ្នែកដំបូងនៃដីដែលត្រូវបានលក់នៅក្នុង Marina Bay ដែលជាទីតាំងប្រកបដោយកិត្យានុភាពរបស់ប្រទេសសិង្ហបុរី សម្រាប់រយៈពេលប្រាំបួនឆ្នាំមកនេះ ត្រូវបានរំពឹងថានឹងឈានដល់កំណត់ត្រាតម្លៃដេញថ្លៃ។

អ្នកដេញថ្លៃកំពុងប្រកួតប្រជែងដើម្បីទិញអចលនទ្រព្យនៅក្នុងតំបន់ដែលកំពុងត្រូវការខ្លាំងបំផុតមួយនៃពិភពលោក រហូតដល់ការលក់ដេញថ្លៃបិទនៅថ្ងៃទី ៨ ខែវិច្ឆិកា។

ដីទំហំ ១,១ ហិកតា អាចត្រូវបានលក់ក្នុងតម្លៃ ១,៣ ប៊ីលានដុល្លារ (ឬលើសពី ១០០.០០០ដុល្លារក្នុងមួយហ្វូតការ៉េ) នេះបើយោងតាមភ្នាក់ងារក្រុមហ៊ុន Cushman & Wakefield ដែលនេះជាប្រតិបត្តិការអចលនទ្រព្យមានតម្លៃថ្លៃបំផុតចាប់តាំងពី Asia Square Tower I ត្រូវបានលក់នៅឆ្នាំ ២០០៧។

ក្រុមអ្នកសង្កេតការណ៍រំពឹងថាការដេញថ្លៃពីមជ្ឈិមប្រទេស និងប្រទេសចិន ហើយការដេញថ្លៃបម្រុងមួយដែលមានតម្លៃ ១,១ ប៊ីលានដុល្លារ ត្រូវបានដាក់រួចចំពោះអចលនទ្រព្យនេះ ពីសំណាក់អ្នកទិញដែលមិនស្គាល់អត្តសញ្ញាណម្នាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]