ទីតាំងម្ដុំផ្សារកុងតឺន័រចាស់នឹងប្ដូរមុខមាត់ជាផ្សារទំនើប The One Mall នៅចុងឆ្នាំនេះ

ទីតាំងម្ដុំផ្សារកុងតឺន័រចាស់ នៅទីក្រុងភ្នំពេញ នឹងផ្លាស់ប្ដូរមុខមាត់ទៅជាផ្សារទំនើបបែបសហគមន៍ថ្មីមួយឈ្មោះថា The One Mall នៅខែ ធ្នូ ឆ្នាំ ២០១៩​ ខាងមុខនេះ។ នេះបើយោងតាមការប្រកាសរបស់ម្ចាស់គម្រោងកាលពីថ្ងៃទី ២២ សីហាកន្លងមកនេះ។

មានទីតាំងស្ថិតនៅ​លើ​អតីត​ផ្សារ​រាត្រី​កុងតឺន័រ​ក្បែរ​ចំហៀង​ស្ថានទូត​រុស្ស៊ី  ក្នុងសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន  ផ្សារទំនើប The One Mall នេះ នឹងមានកម្ពស់​ ​៣ ​ជាន់ ហើយនឹងសាងសង់លើផ្ទៃដី ១២ ០០០ ​ម៉ែត្រ​ការ៉េ។

ផ្សារទំនើបមួយនេះ នឹងរួមមានហាងសរុបចំនួន ១៥០ កន្លែង ដែលក្នុងនោះ មានជា​ហាង​លក់​ទំនិញ ហាង​លក់​​សម្លៀក​បំពាក់ ភោជនីយដ្ឋាន ​កន្លែងក្មេង​លេង និង កន្លែង​ហាត់​ប្រាណ ​​ជាដើម​។​

គម្រោងនេះ បានបើកការដ្ឋានសាងសង់ កាល​ពី​ខែ​មិថុនា កន្លងមកនេះ ដែលបច្ចុប្បន្នបានបញ្ចប់ការសាងសង់មួយជាន់ហើយ ​។ បើយោងតាមការប្រកាសរបស់ម្ចាស់គម្រោង ផ្សារទំនើបថ្មីមួយនេះ ​​គ្រោង​នឹង​បញ្ចប់ការសាងសង់​នៅ​ខែ​តុលា ហើយនឹងបើកដំណើរការជាផ្លូវការនៅ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។​

គូរបញ្ជាក់ផងដែរថា គម្រោងនេះ គឺជាការ​វិនិយោគ​របស់​ក្រុមហ៊ុន The One Mall Management (Cambodia)​ Co., Ltd ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ចិន Ming Sheung International Investment Co., Ltd​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការតភ្ជាប់ទិន្នន័យក្រោមដី និងគ្រប់វិស័យ៖ របៀបដែលក្រុមហ៊ុន Bentley Systems កំពុងធ្វើបដិវត្តន៍កិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធ

ជាប្រពៃណី ទិន្នន័យហេដ្ឋារចនាសម្ព័ន្ធតែងតែរាយប៉ាយ និងដាច […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ CRDC និង CIDCA លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដែក

ភាពជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសចិនក្នុងការជំរុញការតភ្ជាប់ […]

ក្រសួងរៀបចំដែនដី បង្ហាញសមិទ្ធផលការងារតាមយុទ្ធសាស្ត្រសមរភូមិទាំងប្រាំពីរ ដើម្បីទទួលបានការគាំទ្រពីរដ្ឋសភា

ការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង ស […]

របៀបដែលក្រុមហ៊ុន Bentley Systems កំពុងជំរុញបដិវត្តន៍បញ្ញាសប្បនិម្មិត (AI)

ខណៈដែលការអភិវឌ្ឍទីក្រុងសកលរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រ […]

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]