ទីផ្សារ​អចលនទ្រព្យ​របស់​សិង្ហបុរី​មានសន្ទុះ ​ខណៈទីផ្សារប្រទេសផ្សេងជាប់គាំង។ ហេតុអ្វី?

ទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ កំពុងតែមានសន្ទុះ បើប្រៀបធៀបទៅនឹងទីផ្សារប្រទេសដទៃដែលកំពុងជាប់គាំង។

យោងតាម Worldakkam មូលហេតុនៃកំណើននេះ គឺដោយសារថាមានអ្នកទិញជនជាតិចិនជាច្រើនបានសម្រុកមកទិញអចលនទ្រព្យនៅសិង្ហបុរី ដោយភាគច្រើនផ្តោតលើអចលនទ្រព្យប្រណីត ដូចជាសណ្ឋាគារ និងអចលនទ្រព្យនៅមាត់សមុទ្រ ជាដើម។

ប្រភពដដែលបានឱ្យដឹង ហេតុផលដែលបង្កើនទំនុកចិត្តដល់អ្នកវិនិយោគចិនគឺស្ថិរភាពនយោបាយរបស់ប្រទេសសិង្ហបូរី អត្រាពន្ធទាប និងសំខាន់បំផុតនោះគឺថាសិង្ហបុរីជាប្រទេសដែលគ្មានគ្រោះមហន្តរាយធម្មជាតិ។

ជាងនេះទៅទៀត សិង្ហបូរីគឺជាគោលដៅដ៏ល្អសម្រាប់ការបង្កើតទីស្នាក់ការកណ្តាលនៃអាជីវកម្មធំៗនានាក្នុងតំបន់ទូទាំងអាស៊ាន និងអាស៊ី។

បើតាមការព្យាករណ៍ សិង្ហបូរីនឹងក្លាយជាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកដ៏លេចធ្លោ ដោយទាក់ទាញក្រុមហ៊ុនអន្តរជាតិជាង ៣៧០០០ ក្រុមហ៊ុន  និងក្រុមហ៊ុនចម្រុះជាតិសាសន៍ជាង ៧០០០ ក្រុមហ៊ុន ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]