ទីលានទុកដាក់សំរាមក្រុងបាវិតសង់រួចរាល់ ខណៈស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ សម្រេចជាង៦%

គិតមកដល់ពេលនេះ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត បានបញ្ចប់ការងារសាងសង់រួចរាល់ ១០០% ហើយ ខណៈអនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក៏សម្រេចបាន ៦,១១%ផងដែរ។ នេះបើយោងតាមការឱ្យដឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែគុម្ភៈ​ ឆ្នាំ២០២៦។

ក្រសួងសាធារណការបន្តថា អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមប្រកបដោយអនាម័យនៅក្រុងបាវិត មានសមត្ថភាពស្តុកសំរាមបាន ៦៣២.៧៨៤ ម៉ែត្រគូប បានបញ្ចប់ការងារសាងសង់ទាំងស្រុង និងរួចរាល់១០០% កាលពីចុងឆ្នាំ២០២៥ ថ្មីៗនេះ។ (អានបន្ថែម)

ចំណែកឯអនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ព្រមទាំងបណ្ដាញលូបង្ហូរទឹកភ្លៀង ក្នុងក្រុងបាវិត សម្រេចការសាងសង់បាន ៦,១១% គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦។ គម្រោងសាងសង់ស្ថានីយចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយគ្រោងបញ្ចប់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៨។ អនុគម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ទឹកភ្លៀងក្រុងបាវិត មានសមត្ថភាពច្រោះសម្អាតទឹកបាន ៥.៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

គម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុងបាវិត ក្នុងការប្រគួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា​បញ្ជា​ទិញ​ឡបច្ចេកទេស​​ដុត​សំណល់​វេជ្ជសាស្ត្រ និង​​ប្លាស្ទិក​គ្មាន​ផ្សែងជា​ច្រើនគ្រឿងពី​​ជប៉ុន

នាពេលខាងមុខនេះ កម្ពុជានឹងអាច​មាន​ឡ​ដុតសំណល់​វេជ្ជសាស្រ្ […]

កម្ពុជា-ជប៉ុន រួមគ្នាគ្រប់គ្រងទីលានទុកដាក់សំរាមកម្រិតតំបន់ក្នុងរាជធានីភ្នំពេញ

ក្រសួងបរិស្ថាន បានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្ […]

អាជ្ញាធរខេត្តកោះកុងត្រៀមដីទំហំជាង ៩០ហិកតា សម្រាប់អភិវឌ្ឍន៍ជាទីលានទុកដាក់សំរាមកម្រិតស្តង់ដា

អាជ្ញាធរខេត្តកោះកុង បានត្រៀមដីជាង ៩០ហិកតា សម្រាប់អភិវឌ្ […]

ក្រុមហ៊ុន​អឺរ៉ុប​កំពុងស្វែង​រក​ការ​វិនិយោគ​លើការ​គ្រប់​គ្រង​កាក​សំណល់​វេជ្ជសាស្ត្រ​នៅ​កម្ពុជា

  នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់និរន […]

ក្រុមហ៊ុនបរទេសចំនួន២ រួមគ្នាបង្កើតសួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ

  នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការគ្រប […]