ទីលានទុកសំរាមទំហំ ១១ហិកតា នៅក្រុងសិរីសោភ័ណ-ខេត្តបន្ទាយមានជ័យ បញ្ចប់ការសាងសង់ហើយ

ទីលានទុកដាក់សំរាមទំហំ ១១ហិកតា នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបញ្ចប់ការសាងសង់ទាំងស្រុងហើយ ខណៈភាគីពាក់ព័ន្ធ បានរៀបចំពិនិត្យប្រគល់-ទទួលរួចរាល់ហើយ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យប្រគល់-ទទួលអនុគម្រោងសាងសង់ផ្ទាល់ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ទីលានទុកដាក់សំរាមនេះ ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានបានបញ្ចប់សាងសង់ជាស្ថាពរ ១០០ភាគរយហើយ ។

ឯកឧត្តមបន្តថា អនុគម្រោងទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នេះ គឺស្ថិតក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

គួរបញ្ជាក់ថា ទីលានទុកដាក់សំរាមដែលមានទំហំរហូតដល់ ១១ហិកតានេះ បានចាប់ផ្តើមសាងសង់តំាងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ និងបញ្ចប់គការសាងសង់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០។ លើសពីនេះ គម្រោងនេះមានវិសាលភាពសម្រាប់ប្រជាជនប្រមាណជាង ១២៨.២០៨នាក់ ដែលរស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត កោះពង្សសត្វ ក្រុងសិរីសោភ័ណផ្ទាល់។

គម្រោងនេះមិនត្រឹមតែបង្កើនសមត្ថភាពគ្រប់គ្រងកាកសំណល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់និរន្តរភាពបរិស្ថានទាំងមូលនៃតំបន់ ធានាសហគមន៍ស្អាត និងមានសុខភាពល្អសម្រាប់ឆ្នាំខាងមុខ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]