និយ័តករមូលបត្រកម្ពុជា គ្រោងបង្កើត Property Fund ក្នុងទីផ្សារភាគហ៊ុន​

និយ័តករមូលបត្រកម្ពុជា គ្រោងបង្កើតកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុក្នុងទីផ្សារភាគហ៊ុន​ ដើម្បីឱ្យក្រុមហ៊ុនប្រមូលសាច់ប្រាក់ពីសាធារណជនយកទៅវិនិយោគ។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លើកឡើង ក្នុងពិធីបើកសម្ភោធជាផ្លូវការពិព័រណ៍ ផ្សារភាគហ៊ុនកម្ពុជា«My First STOCK» ឆ្នាំ២០២២ នៅថ្ងៃទី២១ តុលា​ ថាកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុក្នុងទីផ្សារភាគហ៊ុន នឹងអនុញ្ញាតឱ្យអចលនវត្ថុមានការជួញដូរតែងាយស្រួល​ និងសកម្មភាព រួមទាំងជួយលើក កម្ពស់ផ្សារភាគហ៊ុនកម្ពុជាឱ្យកាន់តែប្រសើរ ថែមទៀត។

ឯកឧត្តម ស៊ូ សុជាតិ ថ្លែងថា៖ “ការចុះបញ្ជីកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុនៅផ្សារហ៊ុននេះ វិនិយោគិនដែលដាក់សាច់ប្រាក់ក្នុងកញ្ចប់ហ្នឹង​ គឺអាចលក់កញ្ចប់របស់ខ្លួននៅក្នុងផ្សារហ៊ុនតែម្តង ដើម្បីយកសាច់ប្រាក់ត្រលប់មកវិញ ឬ ក៏ចាកចេញពីផលិតផលនេះពេលណាក៏បាន ដោយមានភាពងាយស្រួល ​និង រហ័ស ជាងការដាក់ជួញដូរអចលវត្ថុនៅក្នុងទីផ្សារទូទៅ”។​

ឯកឧត្តម ស៊ូ សុជាតិ រំពឹងថា ផលិតផលថ្មីដែលផ្សារភ្ជាប់គ្នារវាងវិស័យមូលបត្រ និង វិស័យអចលនទ្រព្យ នឹងអាចចាប់ ផ្តើមជួញដូរក្នុងផ្សារ ហ៊ុនបាន​នៅក្នុងឆ្នាំ២០២៣ ប្រសិន​បើបទបញ្ញត្តិបំពេញបន្ថែមចេញជារូបរាងនៅចុង ឆ្នាំ២០២២ ។​

ជុំវិញគម្រោងបង្កើត Property Fund នេះ ឯកឧត្តម ហុង សុខហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា សាទរទៅ នឹងគម្រោងនេះ ដោយបញ្ជាក់ថា អ្នកអភិវឌ្ឍអចលនទ្រព្យគម្រោង គឺអាចបំប្លែងគម្រោង នោះឱ្យទៅជាមូលនិធិភាគហ៊ុនបាន តាមរយៈចុះបញ្ជីក្នុងផ្សារហ៊ុន ហើយលក់ចំណែកនៃហ៊ុននីមួយៗទៅឱ្យ សាធារណជនទាំងអស់ ដើម្បីបានសាច់ប្រាក់សរុប​យកមកអភិវឌ្ឍគម្រោង មួយបន្តទៀត​ ដោយឥតរង់ចាំយូរ ឡើយ។

មូលនិធិអចលនទ្រព្យ គឺជាការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម ឧទាហរណ៍ ការិយាល័យ រោងចក្រ ឃ្លាំង និងកន្លែងលក់រាយ។ អតិថិជនធ្វើការបណ្តាក់ទុនជាដុំៗ ដែលរួមបញ្ចូលគ្នា និងប្រើដើម្បីទិញទ្រព្យសកម្មជាច្រើន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]