បច្ចុប្បន្ន ខេត្តតាកែវមានរោងចក្រ សហគ្រាស និងសិប្បកម្មកំពុងដំណើរការមានជិត ៧០០កន្លែង

គិតមកដល់បច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាស ធុនតូច មធ្យម និងសិប្បកម្ម មានជិត៧០០កន្លែង កំពុងដំណើរការនៅក្នុងខេត្តតាកែវ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តតាកែវ» កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ឯកឧត្តមថា ក្រៅពីវិស័យកសិកម្ម វិស័យឧស្សាហកម្ម ក៏ជាវិស័យស្នូលរបស់ខេត្តតាកែវផងដែរ ជាក់ស្តែងរយៈពេល ៥ឆ្នាំមកនេះ ពោលចាប់ពីឆ្នាំ២០១៨-២០២២ មានរោងចក្រ សហគ្រាស ធុនធំ ធុនតូចមធ្យម និងសិប្បកម្មកំពុងដំណើរការនៅខេត្តតាកែវ មានចំនួន ៦៦២កន្លែង។ ឯកឧត្តមថា ខេត្តនឹងខិតខំបង្កើនកិច្ចសហការជាមួយស្ថាប័ននានា ដើម្បីជំរុញកំណើនវិយោគលើវិស័យនេះបន្ថែមទៀត។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវបានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗនៅក្នុងខេត្តមានដូចជារោងម៉ាស៊ីនកិនស្រូវខ្នាតធំមានចំនួន ២កន្លែង នៅក្រុងដូនកែវ និងស្រុកត្រាំកក់,មានរោងចក្រ សហគ្រាសធុនធំមានចំនួន ៨៣កន្លែង ប្រើកម្លាំងពលកម្មសរុបចំនួន ៥៦.៣៧៧នាក់ ស្ត្រី ៤៤.០០២នាក់ ខណៈមានរោងចក្រធុនតូច មធ្យម និងសិប្បកម្មកំពុងដំណើរការដែលបានសុំប្រកាសពីក្រសួង និងចុះបញ្ជីនៅមន្ទីរ(មូលដ្ឋាន)មានចំនួន ៥៧៧កន្លែង ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ៧.៦៤៥នាក់ ស្ត្រី ៤.៦៥៣នាក់៕

ផ្អែកលើកំណើននៃរោងចក្រសហគ្រាសទាំងអស់នេះហើយ គឺជាកត្តាជំរុញសេដ្ឋកិច្ចខេត្តតាកែវឱ្យមានការកើនឡើង ដែលនាំឱ្យចំណូលជាមធ្យមរបស់ពលរដ្ឋមនុស្សម្នាក់ៗ(GDP)កើនឡើងជាលំដាប់ចាប់ពី ១.៣៦៤ដុល្លារ/ម្នាក់ នៅឆ្នាំ២០១៨ ទៅដល់ ១.៥២៦ដុល្លារ/ម្នាក់ នៅឆ្នាំ២០២១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]