បច្ចុប្បន្ន ខេត្តពោធិ៍សាត់កសាងផ្លូវជាតិ និងផ្លូវខេត្តបាន ៥៥ខែ្ស ប្រវែងជាង១.០៩៨គីឡូម៉ែត្រ

គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់បានកសាងផ្លូវជាតិ និងផ្លូវខេត្តបានចំនួន ៥៥ខែ្ស មានប្រវែងជាង ១០៩៨,២៩គីឡូម៉ែត្រ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់» នៅព្រឹកថ្ងៃទី០៧ ខែមីនានេះ។

ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមផ្លូវជាតិផ្លូវខេត្តសរុប ៥៥ខ្សែ រដ្ឋបាលខេត្តពោធិ៍សាត់មានផ្លូវជាតិឆ្លងកាត់ខេត្ត ​ដែលផ្លូវជាតិមានមួយលេខមានចំនួន ១ខ្សែ ​មានប្រវែងសរុប ៨៦,៣០គីឡូម៉ែត ផ្លូវជាតិពីរលេខមាន ៤​ខ្សែ មានប្រវែងសរុប ៣០៤,៤៧គីឡូម៉ែត។​

ជាមួយគ្នានេះ ផ្លូវខេត្តមានចំនួន ៥០ខ្សែ ប្រវែងសរុបមាន ៧០៧,៥៧គីឡូម៉ែត្រ រួមមាន ស្ពានចំនួន ១៦៩ ប្រវែង ៤,៣៩គីឡូម៉ែត្រ លូគ្រប់ប្រភេទប្រវែង ១០៨,៨០គីឡូម៉ែត្រ ផ្លូវក្នុងក្រុងប្រវែង ៥៧,១០គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូមានប្រវែង ៣៦,៥២គីឡូម៉ែត្រ។

ជាមួយគ្នានេះផងដែរ អាជ្ញាធរខេត្តក៏បានកសាងផ្លូវជនបទ បានចំនួន ៤២១ខ្សែ មានប្រវែងសរុបជាង ៩០១គីឡូម៉ែត្រ ដែលក្នុងនោះមានផ្លូវក្រាសកៅស៊ូចំនួន ១៥ខ្សែ មានប្រវែង ២៧៩គីឡូម៉ែត្រ ក្រួសក្រហមចំនួន៨៣ខ្សែ មានប្រវែង ៣១២,៥០ គីឡូម៉ែត្រ និងក្រាលដីសចំនួន ៣២៣ខ្សែ មានប្រវែង​ ៣១០,៩៥គីឡូម៉ែត្រ ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]