បច្ចេកវិទ្យាថ្មីជួយដោះស្រាយបញ្ហាតួលេខក្នុងឯកសារ និងវឌ្ឍនាភាពការដ្ឋាន មិនស៊ីគ្នា

ជាច្រើនឆ្នាំមកនេះ ឧស្សាហកម្មសំណង់ បាននិងកំពុងជួបបញ្ហារឿងឯកសារស្មុគស្មាញ និងផលលំបាកនៃការរៀបចំឯកសារក្នុងដំណាក់កាលនីមួយៗ ហើយសំខាន់បំផុតគឺបញ្ហាតួលេខក្នុងឯកសារ និងវឌ្ឍនាភាពការដ្ឋានសំណង់ជាក់ស្ដែងមិនស៊ីគ្នា។

ព័ត៌មាននៃគម្រោងត្រូវបានបែកចែងខ្ចាត់ខ្ចាយផ្សេងៗគ្នាទៅតាមផ្នែកនីមួយៗ។ ផ្នែកគណនេណ្យមិនដឹងពីវឌ្ឍនភាពផ្នែករចនា និងស្ថាបត្យកម្ម ខណៈផ្នែកវិស្វកម្មខ្វះព័ត៌មានពីផ្នែកច្បាប់។ កត្តានេះធ្វើឱ្យលំហូរការងារច្របូកច្របល់ ហើយម្ចាស់គម្រោងពិបាកគ្រប់គ្រងគម្រោងទាំងមូល ឬត្រូវចំណាយពេល និងធនធានច្រើនដើម្បីតាមដានឱ្យបានល្អិតល្អន់។

ដើម្បីដោះស្រាយបញ្ហានេះ អ្នកជំនាញពីក្រុមហ៊ុន Bentley ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីវិស្វកម្មឌីជីផលលំដាប់ពិភពលោក បានណែនាំឱ្យប្រើកម្មវិធីមួយចំនួន។

ឧទាហរណ៍ដូចជាកម្មវិធី SYNCHRO 4D  និង កម្មវិធី ProjectWise នឹងជួយម្ចាស់គម្រោងក្នុងការរៀបចំផែនការ និងអនុវត្តការងារសំណង់បានយ៉ាងគ្រប់ជ្រុងជ្រោយ។

តាមរយៈកម្មវិធីនេះ ពួកគេអាចតាមដានវឌ្ឍនភាព និងដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័សដែលនឹងជួយឱ្យគម្រោងបញ្ចប់ទាន់ពេលវេលា និងក្នុងកញ្ចប់ថវិកាដែលកំណត់។

ជំនួសឱ្យការមើលរបាយការណ៍ចាស់ៗនៅលើក្រដាស អ្នកគ្រប់គ្រងគម្រោងអាចប្រើឧបករណ៍ទាំងនេះដើម្បីគ្រប់គ្រងការងារ និងទទួលបានទិន្នន័យថ្មី និងចុងក្រោយបំផុត តាមប្រព័ន្ធឌីជីថល។

ការធ្វើដូច្នេះបាន គឺដោយសារតែកម្មវិធីនេះតម្រូវឱ្យគ្រប់ផ្នែកទាំងអស់ដែលទាក់ទងនឹងគម្រោង ដូចជាផ្នែករចនា ផ្នែកហិរញ្ញវត្ថុ ផ្នែកច្បាប់ និងផ្នែកសាងសង់ជាដើម ប្រើប្រាស់កម្មវិធីតែមួយ។

គ្រប់ផ្នែកត្រូវតែបញ្ចូលទិន្នន័យចុងក្រោយបំផុតរបស់ខ្លួនជារៀងរាល់ថ្ងៃ ខណៈប្រព័ន្ធAI និង IoT នៅក្នុងកម្មវិធីនេះ នឹងវិភាគលំហូរការងារ ស្វែងរកបញ្ហាដែលអាចនឹងកើតមាន ហើយចេញជារបាយការណ៍សង្ខេបពេញលេញមួយឱ្យអ្នកគ្រប់គ្រងគម្រោងដើម្បីពិនិត្យមើល។

ការប្រើកម្មវិធីនឹងជួយឱ្យលំហូរការងារនឹងកាន់តែងាយស្រួល  ការដោះស្រាយកាន់តែលឿន គុណភាពកាន់តែប្រសើរឡើង និងមានតម្លាភាពជាងមុន។

ក្រៅពីកម្មវិធីនេះ កម្មវិធីដែលជាកម្មវិធីល្បីរបស់ Bentley គឺ គំរូឌីជីថល ឬ Digital Twin។

បើពន្យល់ឱ្យងាយយល់កម្មវិធីនេះគឺគំរូប្លង់នៃគម្រោងសំណង់ដែលរស់រវើកដូចពិតជាក់ស្ដែង។ វាមិនមែនគ្រាន់តែជាប្លង់បែបធម្មតាដូចដែលយើងស្គាល់នោះទេ តែវាគឺជាគម្រោងពិតៗ ប៉ុន្តែស្ថិតនៅក្នុងប្រព័ន្ធកុំព្យូទ័រ។ ទិន្នន័យគឺធ្វើបច្ចុប្បន្នភាពភ្លាមទៅមក រវាងការដ្ឋានពិត​ និងគំរូឌីជីថល គ្រប់ពេលដែលមានការអនុវត្តការងារណាមួយ។ (អានបន្ថែម)

វាអាចជួយឱ្យម្ចាស់គម្រោងសាកល្បងសាងសង់ ឬអនុវត្តការងារណាមួយ ហើយដឹងពីលទ្ធផល ដោយមិនចាំបាច់សាកល្បងនៅការដ្ឋានជាក់ស្ដែងនោះទេ ប៉ុន្តែការអនុវត្តនោះគឺស្ទើរតែដូចជាក់ស្ដែងទាំងស្រុង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]