បច្ចេកវិទ្យាថ្មី៖ កែច្នៃសំណល់ពីគម្រោងសំណង់ ប្លាស្ទិក និងអណ្ដូងរ៉ែចាស់ៗ ទៅចំណូល[:]0

Bentley Systems ប្រកាសជ័យលាភីនៃការប្រកួត iTwin4Good Challenge ឆ្នាំ 2025

Bentley Systems និង Enactus ថ្មីៗនេះ បានប្រកាសជ័យលាភីនៃការប្រកួត iTwin4Good Challenge ឆ្នាំ 2025។ ជ័យលាភីទាំងបីក្រុមបានប្រើបច្ចេកវិទ្យាឌីជីថលភ្លោះ iTwin របស់ Bentley ដើម្បីបង្វែរបញ្ហាសកលធំៗដូចជាសំណល់ពីគម្រោងសំណង់ សំណល់ផ្លាស្ទិក និងបញ្ហាការយកជីករ៉ែ ឱ្យទៅជាឱកាសអាជីវកម្មថ្មីមួយដែលមានគុណតម្លៃដល់បរិស្ថានផងដែរ។

ក្នុងចំណោមបេក្ខភាពជាច្រើនក្រុមហ៊ុមកពីប្រទេសនានាដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ កាណាដា ចក្រភពអង់គ្លេស និងអៀរឡង់ និងប្រេស៊ីល ក្រុមដែលឈ្នះចំនួនបីគឺ SiTESalvage (ចក្រភពអង់គ្លេស និងអៀរឡង់) Basola (អាល្លឺម៉ង់) និង EcoTwins (កាណាដា)។

ជ័យលាភីឯក SiTESalvage ដោះស្រាយបញ្ហាសំណល់ពីគម្រោងសំណង់ ពិសេសសំណល់ពីការវាយកម្ទេចចោលអគារ ដោយបង្កើតទីផ្សារទិញសំណល់ទាំងនោះ ដោយប្រើបច្ចេកវិទ្យា iTwin។ ក្រុមនេះបានបង្កើតកម្មវិធីថ្មីមួយ ដែលអាចស្កេនគម្រោងសំណង់ ហើយវាយតម្លៃ និងព្យាករពីអ្វីដែលអាចមានតម្លៃ និងលក់បាន មុននឹងវាយចោល។

កម្មវិធីនេះ ក៏ប្រាប់ពីរបៀបវាយកម្ទេសដែលនឹងជួយឱ្យសំណល់នៅមានតម្លៃ។ លើសពីនេះ កម្មវិធីនេះក៏អាចជួយរកក្រុមហ៊ុន ឬដៃគូនានាដែលនឹងទិញសំណល់ទាំងនោះផងដែរ។

ជ័យលាភីទី ២ ក្រុម Basola បានដោះស្រាយកាកសំណល់ប្លាស្ទិកដោយប្រើម៉ាស៊ីនរ៉េអាក់ទ័រ pyrolysis ដើរដោយថាមពលពន្លឺព្រះអាទិត្យ ហើយបំប្លែងប្លាស្ទិកនោះទៅជាឥន្ធនៈ។ ក្រុមនេះក៏បានប្រើ IoT និងបច្ចេកវិទ្យា iTwin ដើម្បីបង្កើនសុវត្ថិភាព និងសម្រួលការ​មើលថែទាំម៉ាស៊ីនរ៉េអាក់ទ័រ នោះផងដែរ។

ក្រុមអ្នកឈ្នះលំដាប់ទី ៣ EcoTwins បានច្នៃទីតាំងអណ្តូងរ៉ែមាសចាស់ៗដែលត្រូវបានគេបោះបង់ចោលឱ្យក្លាយជាទីតាំងសម្រាប់ប្រមូលថាមពលពន្លឺព្រះអាទិត្យ និងខ្យល់។ ដោយការប្រើ iTwin កម្មវិធីរបស់ពួកគេ នឹងជួយវាយតម្លៃសក្តានុពលនៃអណ្ដូងរ៉ែចាស់ៗទាំងនោះ ខណៈក៏ដោះស្រាយបញ្ហាដីធ្លីផងដែរ។

ក្នុងនាមជាក្រុមឈ្នះពាន SiTESalvage នឹងធ្វើបទបង្ហាញគម្រោងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ Enactus World Cup 2025 នៅទីក្រុងបាងកក។

លោក Chris Bradshaw ប្រធានផ្នែកនិរន្តរភាព និងអប់រំនៅ Bentley Systems មានប្រសាសន៍ថា នៅឯ Bentley យើងមានការបំផុសគំនិតឱ្យក្រុមនិស្សិតនៅឆ្នាំនេះអនុវត្តបច្ចេកវិទ្យាភ្លោះ iTwin ក្នុងការគិតច្នៃប្រឌិត ហើយជួយដោះស្រាយបញ្ហាប្រឈមក្នុងពិភពលោកជាក់ស្ដែង។

Enactus គឺជាវេទិកាសិក្សាបទពិសោធន៍ដ៏ធំបំផុតរបស់ពិភពលោកដែលអភិវឌ្ឍអ្នកដឹកនាំសហគ្រិន និងអ្នកច្នៃប្រឌិតសង្គមនៅទូទាំង 35+ ប្រទេស។ Enactus ឱ្យឱកាសនិស្សិតជាង 50,000 នាក់ជារៀងរាល់ឆ្នាំ ដើម្បីបង្កើតគម្រោងដែលផ្ដោតលើ ភាពជាអ្នកដឹកនាំ ជំនាញសហគ្រាស ដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយនិរន្តរភាព។

រីឯ Bentley Systems វិញគឺជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោកដ៏ធំមួយ ដែលជួយដៃគូក្នុងការរចនា សាងសង និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងធន់ជាងមុនដោយប្រើ iTwin ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]