បុរី ប៉េង ហួត នឹងប្រារព្ធកម្មវិធីសង្គ្រាន្តដ៏ធំ នៅថ្ងៃចូលឆ្នាំខ្មែរ ក្នុងគម្រោងប៉េងហួតបឹងស្នោ

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បុរី ប៉េង ហួត​ នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយមានឈ្មោះថា ប៉េង ហួត សង្ក្រាន្ត​ ដែលនឹងប្រព្រឹត្តិឡើងចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី ១៤ ១៥ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ នេះ។

កម្មវិធីនេះនឹងចាប់ផ្តើមពីវេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៩យប់ ស្ថិតនៅក្នុងបរិវេណសួនបែបអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ដែលនឹងនាំមកនូវផ្ទាំងទស្សនីយភាពមហោស្រពសិល្បៈបុរាណ របាំប្រពៃណី រួមទាំងការប្រគុំតន្ត្រីបុរាណ និងសម័យ ការលេងល្បែងប្រជាប្រិយ អមជាមួយនឹងការតុបតែងរចនាបថខ្មែរ និង ភ្លើងបំភ្លឺជាច្រើនពណ៌ស្អាតៗដ៌អស្ចារ្យមិនធ្លាប់មានពីមុនមក។

គួរម្លឹកថា កន្លងមកបុរី ប៉េង ហួត បាននាំមកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើនមានដូចជា បុណ្យហាឡូវីន បុណ្យឆ្លងឆ្នាំសកល និងបុណ្យណូអែល ដែលទាក់ទាញអ្នករស់នៅក្នុង និងក្រៅគម្រោងបុរី ប៉េង ហួត ឱ្យមកចូលរួមទស្សនា យ៉ាងច្រើនកុះករប្រមាណជាង ១០ម៉ឺននាក់ នៅបរិវេណសួនសួនអឺរ៉ុប ភីអេច​ យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ)។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ ប៉េង ហួត សង្ក្រាន្ត ក៏បាននាំមកនូវ ស្តង់ផលិតផលជាច្រើនដូចជាស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ សេវាកម្ម និង ទំនិញចម្រុះជាច្រើនមុខ។

ដូចនេះសម្រាប់អាជីវករដែលចង់ជួលស្តង់លក់អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ និងទំនិញផ្សេងៗអាចទំនាក់ទំនងមកកាន់ ៖ ០១១ ៦៦៦ ០៩៨ /០៩៨ ៦៦៦ ៨២៤ ។

កុំភ្លេចអញ្ជើញចូលរួមទស្សនា​ ដើរញ៉ាំអាហារ ទិញទំនិញ លេងល្បែងប្រជាប្រិយ ការសម្តែងរបាំសិល្បៈបុរាណ របាំប្រពៃណី និងការ​ប្រគុំតន្ត្រីអោយបានច្រើនកុះករ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]

កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី៖ ការពង្រឹងសន្តិសុខទឹកស្អាត និងការទប់ទល់នឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុ

វេទិកាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទ […]

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួនបី

ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស […]

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]