បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្មីដ៏ធំ ចំនួនពីរ ក្នុងពេលតែមួយ ស្របពេលនៃការប្រារព្ធខួប ២០ឆ្នាំនៃការអភិវឌ្ឍគម្រោងលំនៅឋានរបស់ខ្លួន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ក្នុងខណ្ឌច្បារអំពៅ ដោយក្រុមហ៊ុនបានរៀបចំពិធីបុកគ្រឹះបញ្ចុះបឋមសិលាជាផ្លូវការ សម្រាប់គម្រោង “ភូមិនិម្មិត” និងគម្រោង “ភូមិព្រែកអម្រឹត”

បើមើលភូមសាស្រ្តទីតាំងក្នុងតំបន់យុទ្ធសាស្ត្រពីរផ្សេងគ្នា គម្រោងថ្មីទាំងនេះបានឆ្លើយតបយ៉ាងសំខាន់ទៅនឹងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងតំបន់ច្បារអំពៅ។ គម្រោង ភូមិនិម្មិត និងភូមិព្រែកអម្រឹត បានរក្សាវប្បធម៌ប្រពៃណីក្នុងការប្រើប្រាស់ឈ្មោះជាភាសាខ្មែរ ដែលបង្កប់នូវអត្ថន័យប្រកបដោយភាពចំរុងចម្រើន និងត្រជាក់ត្រជុំ ជាមួយទីតាំងប្រកបដោយសក្ដានុពល នៃផ្លូវ ៦០ ម៉ែត្រ ដែលជាសង្កាត់ពាណិជ្ជកម្មកម្រិតខ្ពស់ថ្មី និងតំបន់បឹងស្នោ ដែលមានហេដ្ឋារចនាតសម្ព័ន្ធតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។

ក្នុងរយៈពេល ២០ឆ្នាំមកនេះ បុរី ប៉េង ហួត បានកំណត់បទដ្ឋានថ្មីសម្រាប់សំណង់ដែលមានគុណភាពខ្ពស់ និងការរស់នៅក្នុងសហគមន៍ប្រកបដោយសុខសុវត្ថិភាពខ្ពស់ក្នុងប្រទេសកម្ពុជា។ ការបើកការដ្ឋានសាងសង់គម្រោងទាំងពីរដំណាលគ្នានេះ ក៏ជាសញ្ញាណដ៏រឹងមាំនៃទំនុកចិត្តលើការលូតលាស់នៃវិស័យអចលនទ្រព្យនៅកម្ពុជា។ តាមរយៈការប្រែក្លាយផ្ទៃដីដ៏ធំល្វឹងល្វើយឱ្យទៅជាសហគមន៍លំនៅឋានដែលមានផែនការមេត្រឹមត្រូវ បុរី ប៉េង ហួត មិនត្រឹមតែសាងសង់សហគមន៍លំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងអនាគតនៃអត្តសញ្ញាណទីក្រុងភ្នំពេញ។

ជាមួយនឹងការចាប់ផ្ដើមនៃគម្រោង ភូមិនិម្មិត និងភូមិព្រែកអម្រឹត នឹងធ្វើឱ្យតំបន់បឹងស្នោ ខណ្ឌច្បារអំពៅកាន់តែមានសក្តានុពលបន្ថែមទៀត ជាមួយល្បឿននៃការអភិវឌ្ឍឥតឈប់ឈរ ក្រុមហ៊ុននឹងបន្តកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងការផ្ដល់ជូននូវផាសុកភាព និងកិត្តិយសដែលមិនអាចប្រៀបផ្ទឹមបាន ដោយធានាថាឆ្នាំទី២០ នេះគឺជាការឆ្លុះបញ្ចាំងពីជោគជ័យកាលពីអតីតកាល និងជាចក្ខុវិស័យដ៏ភ្លឺស្វាងសម្រាប់ទសវត្សរ៍បន្តបន្ទាប់។

សូមរង់ចាំតាមដានការបង្ហាញពេញលេញនៃព័ត៌មានគម្រោង ភូមិនិម្មិត ក្នុងពេលឆាប់ៗនេះ។ សូមទំនាក់ទំនងសួរព័ត៌មានបឋមអំពីគម្រោង ជាមួយ បុរី ប៉េង ហួត តាមរយៈលេខ 016 59 6789 / 017 59 6789 ឬមកកាន់ការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ដែលស្ថិតនៅជិតលោកអ្នកបំផុត។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]