ប៉េង ហួត គ្រុប រៀបចំព្រឹត្តិការណ៍បរិស្ថាន និងសប្បុរសធម៌ “PH Eco Day” ក្រោមប្រធានបទ «ចាស់យើង ថ្មីគេ»

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំព្រឹត្តិការណ៍បរិស្ថាន និងសប្បុរសធម៌ “PH Eco Day” ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងការអនុវត្តបរិស្ថានឱ្យបានត្រឹមត្រូវ ព្រមជាមួយការទទួលបាននូវការបរិច្ចាគសម្ភារប្រើប្រាស់ និងសម្ភារសិក្សាពីសប្បុរសជន ដើម្បីយកទៅបរិច្ចាគបន្តជូនដល់អង្គការ សាលារៀន ដែលប្រឈមការខ្វះខាតខ្លាំង។ ជាមួយគ្នានេះក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន $20,000 (ពីរម៉ឺនដុល្លារ) ដល់មន្ទីរពេទ្យកុមារអង្គរ  ដើម្បីគាំទ្រសេវាព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅទីតាំងការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍បរិស្ថាន PH Eco Day នេះមានសារៈសំខាន់ធំចំនួនពីរ ដែលទីមួយគឺដើម្បីបំផុសការយល់ដឹងដល់សាធារណជនចូលរួមគាំពារបរិស្ថាន និងការអនុវត្តបរិស្ថានឱ្យបានត្រឹមត្រូវ ខណៈ​បរិស្ថានគឺជាចំណែកដ៏សំខាន់នៃជីវិតរស់នៅសម្រាប់មនុស្ស សត្វ រុក្ខជាតិ។ល។ ខណៈទីពីរគឺដើម្បីលើកទឹកចិត្តឱ្យមានជាការបរិច្ចាគជាសម្ភារដែលមិនប្រើប្រាស់ផ្សេងៗពីសប្បុរសជន ដែលនេះជាទង្វើដ៏ប្រសើរចូលរួមលើកកម្ពស់បរិស្ថាន និងក៏ជាសកម្មភាពមនុស្សធម៌ផ្ដល់ទៅសង្គមដូចជា អង្គការ និងសាលារៀនកំពុងប្រឈមនិងជីវភាពខ្វះខាតខ្លាំងជាដើម។  ​

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចែករំលែកចំណេះដឹងអំពីបរិស្ថានពីមន្រ្តីជំនាញក្រសួងបរិស្ថាន និងយុវជនជាអ្នកបង្កើតមាតិការអំពីបរិស្ថាន ដែលផ្ដោតសំខាន់ទៅលើការកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក និងការកែឆ្នៃសំណល់ប្លាស្ទិកជាសម្ភារប្រើប្រាស់ផ្សេងៗឡើងវិញ។ល។ ទៅកាន់បងប្អូនប្រជាពលរដ្ឋរស់នៅទាំងក្នុងនិងក្រៅគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) និងសហការី ប៉េង ហួត គ្រុប ។

សូមបញ្ជាក់ថា ប៉េង ហួត គ្រុប ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលគ្រប់គម្រោងលំនៅឋានមានដើមឈើធំៗរាប់ពាន់ដើម សួនកម្សាន្តផ្កាចម្រុះពណ៌ និងហេដ្ឋារចនាសម្ព័ន្ធបៃតងធំទូលាយ។ល។ ផ្ដួចផ្ដើម​និងរៀបចំព្រឹត្តិការណ៍ PH Eco Day ជាអត្តសញ្ញាណដែលត្រូវរៀបចំធ្វើប្រចាំឆ្នាំ ដើម្បីសម្រាប់សាធារណជនអាចចូលរួមដោយសេរី និងអាចបរិច្ចាគជាសម្ភារប្រើប្រាស់ផ្សេងៗក្នុងព្រឹត្តិការណ៍នេះជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]