ប្ដូរពីក្រដាសទៅជាឌីជីថល៖ តើការសង់ប្រព័ន្ធរថភ្លើង 447km នៅអង់គ្លេសប្រើបច្ចេកវិទ្យាអ្វីខ្លះ?
គម្រោងសាងសង់ប្រព័ន្ធអគ្គិសនីចម្ងាយ 447 គីឡូម៉ែត្រ ដើម្បីដំណើរការផ្លូវដែក Midland Main Line របស់ចក្រភពអង់គ្លេស គឺជាឧទាហរណ៍ដ៏សំខាន់មួយដែលបង្ហាញថា ការប្រើប្រព័ន្ធគ្រប់សំណង់បែបឌីជីថលគឺជាគន្លឹះក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យមានប្រសិទ្ធភាព និងធន់នាពេលបច្ចុប្បន្ន និងអនាគត។
ក្រុមហ៊ុន SPL Powerlines UK ដែលជាអ្នករចនា និងដំឡើងប្រព័ន្ធអគ្គិសនីសម្រាប់រថភ្លើង ឈានមុខគេលើពិភលោកមួយ បានប្រើប្រាស់លំហូរការងារឌីជីថលកម្រិតខ្ពស់ ឬហៅថា iTwin ដើម្បីគ្រប់គ្រងការរចនា និងការអភិវឌ្ឍគម្រោងនេះ ។
ឧបសគ្គធំនៃគម្រោងនេះ គឺការតម្រូវឱ្យមានការរួមបញ្ចូលគ្នាយ៉ាងរលូននៃការរចនាហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងហេដ្ឋារចនាសម័ន្ធដែលសង់ថ្មី។ លើសពីនេះទៅទៀត មានក្រុមហ៊ុនយ៉ាងហោយ ២០ ក្រុមហ៊ុន ចូលរួមធ្វើការងារក្នុងគម្រោងនេះ។
ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រុមហ៊ុន SPL Powerlines បានពឹងផ្អែកលើកម្មវិធីរបស់ Bentley ដើម្បីធ្វើឱ្យការងារត្រូវបានគ្រប់គ្រងនៅកន្លែងតែមួយ ខណៈបង្កើនសុវត្ថិភាព កាត់បន្ថយការចំណាយ និងហានិភ័យ ក៏ដូចជាបង្កើនប្រសិទ្ធភាព។
ដំបូងបង្អស់ ក្រុមហ៊ុនប្រើកម្មវិធី ProjectWise ដើម្បីប្រមូល និងគ្រប់គ្រងទិន្នន័យគ្រប់យ៉ាងរបស់គម្រោងឱ្យក្នុងប្រព័ន្ធតែមួយដែលហៅថា (Common Data Environment – CDE)។
ប្រព័ន្ធនេះគឺមានអត្ថប្រយោជន៍ខ្លាំងណាស់ ពិសេសនៅពេលគម្រោងមានការចូលរួមពីច្រើនផ្នែក។ នៅពេលដែលគ្រប់គ្នាប្រើទិន្នន័យក្នុងប្រព័ន្ធតែមួយ គ្រប់ការងារពីគ្រប់ផ្នែកនឹងត្រូវធ្វើដោយរលូន ដោយគ្មានការយល់ច្រឡំ។ ផ្នែករចនាអាចដឹងថា មានឯកសារផ្លូវច្បាប់ឬនៅ ខណៈផ្នែកហិរញ្ញវត្ថុក៏អាចដឹងថាសម្ភារសំណង់នៅការដ្ឋានជាក់ស្ដែងមានតម្លៃប៉ុន្មាន ខណៈម្ចាស់គម្រោងក៏អាចដឹងពីវឌ្ឍនភាពគ្រប់យ៉ាង ដោយប្រើកម្មវិធីនេះដែរ។
វិធីសាស្រ្តនេះបានធ្វើឱ្យគុណភាពទិន្នន័យគម្រោងប្រសើរឡើង ៥០% ត្រឹមតែរយៈពេលបួនសប្តាហ៍ប៉ុណ្ណោះ។
បន្ទាប់មក ក្រុមហ៊ុនក៏បានប្រើប្រាស់កម្មវិធី iTwin Capture ដើម្បីអនុវត្តការគ្រប់គ្រងហានិភ័យ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ តាមរយៈការប្រើប្រាស់រូបភាពដែលមានគុណភាពខ្ពស់ដែលថតបានពីដ្រូនសម្រាប់វាស់វែង ហើយបញ្ចូលមកក្នុងកម្មវិធី iTwin Capture ក្រុមហ៊ុនអាចកាត់បន្ថយហានិភ័យពីការចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងបានយ៉ាងច្រើន។
កម្មវិធី iTwin Capture គឺប្រៀបដូចជាក្រុមហ៊ុនមានការដ្ឋានពិតៗនៅក្នុងដៃដូច្នេះដែរ។ កម្មវិធីនេះអាចបង្ហាញគំរូប្លង់ដូចពិត នៅលើទីតាំងជាក់ស្ដែង ហើយម្ចាស់គម្រោងក៏អាចបង្កើតជាសេណារីយ៉ូឧទាហរណ៍គ្រប់យ៉ាងដែលចង់បាននៅលើគំរូប្លង់នេះផងដែរ។ ឧទាហរណ៍ បើប្រើខ្សែភ្លើងទំហំតូច តើគម្រោងអាចធន់អាកាសធាតុបានទេ បើក្ដៅ ឬត្រជាក់ខ្លាំង វានឹងទៅជាយ៉ាងណាជាដើម។ ដូច្នេះ ម្ចាស់គម្រោងអាចកែប្រែប្លង់បានតាមតម្រូវការ មុនបើកការដ្ឋានជាក់ស្ដែងទៅទៀត។
លើសនេះ កម្មវិធីទាំង ២ នៅពេលប្រើរួមគ្នានឹងជួយឱ្យកាលវិភាគគម្រោងធ្វើទៅបានរលូន ខណៈក៏បង្កើនប្រសិទ្ធភាពផងដែរ។ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែល Bentley គាំទ្រគម្រោងផ្លូវដែក អ្នកអាចទស្សនាវីដេអូនេះ៖ Bentley Rail & Transit Solution Part 1: New Route Scenario Introduction។
- Video Advertisement -