ប្រជាពលរដ្ឋស្នើកាត់ដីទំហំ ៣៥០ ហិកតា រដ្ឋមន្ត្រីពីររូបថា មិនបដិសេធ តែសុំឱ្យចុះបញ្ជីត្រឹមត្រូវ

តបទៅនឹងសំណើរបស់តំណាងប្រជាសហគមន៍អូលួចំនួនជិត ៣០០ នាក់ ស្នើសុំកាត់ដីទំហំ ៣៥០ ហិកតា ពីតំបន់អភិរក្សសត្វខ្សឹបនៃតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានមិនបដិសេធទេ ប៉ុន្តែសហគមន៍អូលួត្រូវរៀបចំនីតិសម្បទាសហគមន៍ និងរៀបចំចុះបញ្ជីឱ្យបានត្រឹមត្រូវជាមុនសិន។​ នេះបើយោងតាមចុះផ្សាយផ្លូវការរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃ ៣០ ឧសភា។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា សហគមន៍អូលួ ត្រូវបង្កើតសហគមន៍ស្របតាមច្បាប់ មានសម្បទាផ្លូវច្បាប់ និងមានការទទួលស្គាល់ដោយច្បាប់ជាមុនសិន ដើម្បីក្លាយជាយន្តការស្របច្បាប់លើការបំពេញដំណើការនីតិវិធី ក៏ដូចជាមានយន្តការគ្រប់គ្រាន់ក្នុងការជជែកពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីអភិវឌ្ឍសហគមន៍របស់ខ្លួនឱ្យរីកចម្រើន។

រួមដំណើរក្នុង​ពេលនោះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយជំរុញឱ្យប្រជាសហគមន៍ រួមគ្នាបង្កើតសហគមន៍ និងចុះបញ្ជីស្របតាមច្បាប់។

ការថ្លៃងក្នុងន័យតែមួយដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលរដ្ឋមន្ត្រីទាំង ២ បានចូលរួមក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋជិត ៣០០នាក់ នៅក្នងសហគមន៍អូលួ ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០។​

វេទិការដ្ឋមន្ត្រីជួបជាមួយប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់នេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីដោះស្រាយសំណើ និងសំណូមពរប្រជាពលរដ្ឋទាក់ទងនឹងការស្នើសុំកាត់ដីក្នុងតំបន់អភិរក្សសត្វខ្សឹប ស្ថិតក្នុងតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រឃុំទ្រៀល ស្រុកតាំងគោក ដើម្បីប្រកបរបរកសិកម្ម។

“ប្រសិនបើមិនមានការបង្កើតសហគមន៍ មិនមានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់នោះទេ ការស្នើសុំ កាត់ដីចេញពីតំបន់អភិរក្ស នឹងធ្វើឡើងដោយមិនចេះចប់មិនចេះហើយ និងជាការផ្តល់ឱកាសដល់ជនខិលខូច និងមេខ្យល់មួយចំនួន ឆ្លៀតឱកាសប្រើប្រាស់ប្រជាពលរដ្ឋជាខែល ដើម្បីតវ៉ាដីធ្លី និងរុញប្រជាពលរដ្ឋឱ្យប្រឈមនឹងអាជ្ញាធរមានសមត្ថកិច្ច។” ប្រសាសន៍រដ្ឋមន្ត្រីបរិស្ថាន។

ឯកឧត្តម សាយ សំអាល់ សង្កត់ធ្ងន់ថា “រដ្ឋាភិបាល បាននិងកំពុងរៀបចុះបញ្ជីដីធ្លីរដ្ឋនៃតំបន់… នេះ ហើយនឹងរក្សាទុក ដើម្បីជូនបងប្អូនប្រើប្រាស់ដោយស្ថិតក្រោមយន្តការដោះស្រាយមួយ ស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវ។”

បន្ថែមលើ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានពន្យល់ប្រាប់ប្រជាពលរដ្ឋថា “…អាជ្ញាធរមិនទុកឱ្យប្រជាពលរដ្ឋលំបាកវេទនានោះឡើយ គឺដឹងតែដោះស្រាយប្រកបដោយភាពត្រឹមត្រូវ ហើយសុទ្ធតែដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា។”

សូមបញ្ជាក់ថា តំបន់អភិរក្សសត្វខ្សឹប មានទំហំសរុប ៣១ ១៥៩ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិងខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ជា “តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប” កាលពីខែ ឧសភា ឆ្នាំ ២០១៦ ដើម្បីអភិរក្សសត្វខ្សឹប ដែលជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]

ក្រសួងសាធារណការ ពិនិត្យការសិក្សាបច្ចេកទេសតំណភ្ជាប់បណ្តាញទឹកកខ្វក់តាមខ្នងផ្ទះ សម្រាប់ក្រុងតាខ្មៅ

ឯកឧត្តម រស់ វណ្ណា ដឹកនាំជំនួបបច្ចេកទេសជាមួយក្រុមទីប្រឹក […]