ប្រទេសកម្ពុជាដើរក្រោយគេក្នុងការធ្វើផែនការវិនិយោគលក់រាយ

របាយការណ៍ថ្មីមួយរបស់ CBRE ដែលមានចំណងជើងថា “តើការលក់រាយនៅទូទាំងពិភពលោកសកម្មយ៉ាងណា?” បានបង្ហាញថា ក្នុងចំណោមប្រទេសអាស៊ាន ប្រទេសកម្ពុជាស្ទើរតែនៅបាតតារាងនៃប្រទេសដែលអ្នកលក់រាយបរទេសមានផែនការពង្រីកការវិនិយោគ។

របាយការណ៍នេះបានបង្ហាញថា ២៦ ភាគរយនៃអ្នកលក់រាយនៅទូទាំងពិភពលោកដែលបានស្ទង់មតិ បានចាត់ទុកបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាទីផ្សារគោលដៅសម្រាប់ឆ្នាំ ២០១៦ របស់ខ្លួន។ ក្នុងនោះ មានតែ ២ នៃអ្នកលក់រាយទាំងនោះប៉ុណ្ណោះ ដែលចាត់ទុកប្រទេសកម្ពុជាថាជាទីផ្សារគោលដៅមួយដែលមានសក្តានុពល ហើយមានតែប្រទេសមួយគត់នៅក្នុងអាស៊ានដែលនៅក្រោមកម្ពុជា គឺប្រទេសឡាវ ដែលមានត្រឹមតែ ១ ភាគរយប៉ុណ្ណោះ។

ចំណែកប្រទេសទាំងបីនេះវិញ គឺ ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាប្រទេសកំពូលទាំងបីដែលត្រូវបានអ្នកវិនិយោគចាត់ទុកថាជាគោលដៅ។ CBRE ប្រចាំកម្ពុជា បានដាក់តួលេខនេះនៅក្នុងបរិបទដែលបញ្ជាក់ឲ្យក្នុងចំណោមអ្នកលក់រាយមានការប្រុងប្រយ័ត្ន ជាមួយនឹងលក្ខណៈវិជ្ជមានជាមធ្យម ដល់សក្តានុពលរយៈពេលវែង ដែលបានបង្ហាញដោយចំនួនហាងអន្តរជាតិជាច្រើនបើកនៅក្នុងកម្ពុជា និងដែលកំពុងត្រៀមខ្លួនបើក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]

2026 Year in Infrastructure របស់ក្រុមហ៊ុន Bentley នៅប្រទេសសិង្ហបុរី រៀបចំជាមួយនឹងទម្រង់ថ្មី

អ្នកត្រួសត្រាយផ្លូវក្នុងហេដ្ឋារចនាសម្ព័ន្ធសាកល បានទទួលប […]

ក្រសួងឧស្សាហកម្មជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា

កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាត្រូ […]

អេស្ប៉ាញប្រើកម្មវិធីទំនើបមួយនេះដើម្បីសង់ផ្លូវរូងក្រោមដីនៅទីក្រុងម៉ាឌ្រីដ

វិស្វករនៃប្រទេសអេស្ប៉ាញបានបង្កើតវិធីសាស្ត្រមួយដោយប្រើកម […]

CICEE បណ្តាញតភ្ជាប់ធុរជនមកពី២៣ប្រទេសជាមួយនឹងការចូលទស្សនាដល់ទៅ ៣,២៨៧ លានដង

មកស្គាល់សៀវភៅណែនាំឌីជីថលពីរភាសានៃពិព័រណ៍ CICEE ឆ្នាំ២០២ […]