ប្រទេសថៃកំពុងប្រឈមនឹងការផ្គត់ផ្គង់ខុនដូលើសតម្រូវការ

ខុនដូនៅប្រទេសថៃចំនួនជាង ៤៥.០០០ ខុនដូកំពុងប្រឈមនឹងបញ្ហាលក់មិនទាន់ចេញ បើយោងតាមរបាយការណ៍របស់អ្នកវិភាគ Colliers International និងរាយការណ៍របស់សារព័ត៌មានBangkok Post នៅលើទីផ្សារអចលនទ្រព្យនៅឆ្នាំ 2017 ។

ដោយសារតែតម្រូវការរបស់អ្នកអភិវឌ្ឍន៍ក្នុងការចុះបញ្ជីរកើនឡើងជារៀងរាល់ត្រីមាសបានជំរុញឱ្យពួកគេត្រូវតែបន្តសាងសង់ទោះបីជាការលក់មិនសូវល្អក៏ដោយ នេះជាហេតុធ្វើអោយមានការផ្គត់ផ្គង់លើសតម្រូវការ។

លោក Ratchaphum Jongpakdee អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Colliers International Thailand បានមានប្រសាសន៍ថា

“មូលហេតុសំខាន់គឹដោយសារថា ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ភាគច្រើនព្យាយាមលក់ឱ្យអ្នកទិញ និង វិនិយោគិនបរទេសជាជាងលក់ទៅឱ្យអ្នកទិញនៅក្នុងស្រុក ហើយលក់តម្លៃខ្ពស់ជាងតម្លៃទីផ្សារបើវាស់តាមទីតាំង”។

លើសពីនេះ មានគម្រោងខុនដូជាច្រើនដែលបានបើកដំណើរការកាលពីប៉ុន្មានខែមុននេះ ដែលលើសពីតម្រូវការ។

ក្នុងនោះដែរ បើតាមការប៉ាន់ប្រមាណ នឹងខុនដូមានចំនួនជាង ៥៥.០០០ ទៅ ៦៥.០០០ យូនិតនឹងកើនឡើងបន្ថែមទៀតក្នុងទីផ្សារឆ្នាំ ២០១៨ ដែលនឹងធ្វើអោយបញ្ហាការផ្គត់ផ្គង់លើសតម្រូវការរឹតតែធ្ងន់ធ្ងរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]