ប្រធានសមាគមអ្នកវាយតម្លៃកម្ពុជាត្រូវបានជ្រើសរើសឱ្យដឹកនាំសមាគមអ្នកវាយតម្លៃអាស៊ាន

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម ត្រូវបានជ្រើសរើសជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) ក្នុងអាណត្តិទី២៣ ហើយប្រទេសកម្ពុជាក៏នឹងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AVA នៅឆ្នាំក្រោយផងដែរ។

លោក ច្រឹក សុខនីម បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា លោកក៏ដូចជាសមាជិកទាំងអស់ពិតជាមានមោទនភាពខ្លាំងណាស់ដែលទទួលបានតំណែងនេះ ហើយលោកក៏បានប្តេជ្ញាថានឹងខិតខំអោយអស់ពីសមត្ថភាពបម្រើឱ្យផលប្រយោជន៍សមាគម។

«ឱកាសនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនខ្ញុំ និងសមាជិក CVEA ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិត្តិយសសម្រាប់ប្រទេសកម្ពុជាយើងផងដែរ។ យើងអាចបង្ហាញថាកម្ពុជាក៏អាចអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាពដែរ។ លើសពីនេះ តំណែងនេះក៏ជាឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការក្រេបជញ្ជក់ចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ពីសមាជិកអន្តរជាតិដទៃទៀត»។

«យើងនឹងបន្តលើកកម្ពស់ស្តង់ដារការវាយតម្លៃអចលនទ្រព្យឱ្យប្រសើរជាងមុន ពោលគឺជំរុញឱ្យប្រទេសជាសមាជិកទាំងអស់បំពេញការងារប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងតម្លាភាព» ។

ជាមួយគ្នានេះដែរ លោក ច្រឹក សុខនីម ក៏បានបញ្ជាក់ផងដែរថាប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AVA នៅខែកក្កដា ឆ្នាំ ២០២១ ខាងមុខនេះ ដែលកាលបរិច្ឆេទពិតប្រាកដនឹងត្រូវកំណត់នៅពេលក្រោយ។

លោកបន្តថា ៖«របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំគឺការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមនានារបស់សមាជិកទាំងអស់។ ដោយឡែក របៀបវារៈពិសេសឆ្នាំក្រោយនេះ គឺការបង្ហាញពីសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ យើងមិនត្រឹមតែបង្ហាញពីទិដ្ឋភាពវិជ្ជមាននៃវិស័យអចលនទ្រព្យទេ តែយើងនឹងសឱ្យអន្តរជាតិឃើញពីវប្បធម៌របស់យើង ដែលជាចំណុចគោលក្នុងការទាក់ទាញអ្នកវិនិយោគ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]