ប្រព័ន្ធការពារទឹកជំនន់ជំហានទី៤ បញ្ចប់ការខួងដាក់បណ្តាញក្រោមដីហើយ

គម្រោងប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ បច្ចុប្បន្នបានបានបញ្ចប់ការខួងដាក់បណ្តាញលូក្រោមដីនៅតំបន់មួយចំនួនហើយ ដោយគ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើយោងតាមហ្វេសប៊ុកទីភ្នាក់ងារ JICA កាលពីសប្ដាហ៍មុន។

ប្រភពដដែលបានឱ្យដឹងថា ការដ្ឋាននេះសាងសង់ដោយប្រើបច្ចេកវិទ្យាខួងដាក់បណ្ពាញលូក្រោមដី មានប្រវែង១.៥៥២ម៉ែត្រ។ ពីចំណុចសា្តតចាស់ទៅអាងស្តុកទឹកក្រោមដីមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រូវបានបញ្ចប់ហើយ ដោយឡែកតំបន់វត្តភ្នំខាងជើង និងទួលគោក កំពុងដំណើរការសាងសង់។

បច្ចុប្បន្ន បច្ចេកទេសដាក់លូដោយការខួងក្រោមដី ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅតាមតំបន់ទីប្រជុំជនដែលមានទីតាំងតូចចង្អៀត និង មានចរាចរណ៍មមារញឹកខ្លាំង ដែលនឹងជួយកាត់បន្ថយការជន់លិច និងថែរក្សាបរិស្ថាន។

គួរបញ្ជាក់ផងដែរថា ជំហានទី៤ នឹងចំណាយទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដោយរួមមាន ការសាងសង់អាងស្តុបទឹកក្រោមដី ស្ថានីយបូមទឹក របារត្រងសម្រាមមេកានិចស្វ័យប្រវត្តិ និងរថយន្តបំពាក់ម៉ាស៊ីនបូមទឹកជាដើម។ (អានបន្ថែម)

គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]