ប្រព័ន្ធផ្លូវរថ RTS តភ្ជាប់ម៉ាឡេស៊ី-សិង្ហបុរី និមិត្តសញ្ញានៃវឌ្ឍនភាពរួមគ្នាជាប្រវត្តិសាស្រ្ត

ផ្លូវរថភ្លើងតភ្ជាប់ពីម៉ាឡេស៊ី Johor Bahru ទៅសិង្ហបុរី Rapid Transit System (RTS) មានមហិច្ឆតាត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃការដឹកជញ្ជូនរវាងម៉ាឡេស៊ី និងសិង្ហបុរី ដែលជាការរៀបចំដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើរឆ្លងកាត់ព្រំដែនប្រកបដោយប្រសិទ្ធិភាព។ ផ្លូវតភ្ជាប់រថភ្លើងដ៏ទំនើបនេះ គឺជាសក្ខីភាពមួយចំពោះវិស្វកម្មប្រកបដោយភាពច្នៃប្រឌិត និងចក្ខុវិស័យរួមសម្រាប់ការចល័តដោយរលូន។

បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ 2019 RTS Link នេះ គឺជាភាពអស្ចារ្យនៃការរចនាប្លង់ដឹកជញ្ជូន ដែលបង្ហាញពីស្ថានីយទំនើបបំផុតចំនួនពីរបំពាក់ដោយឧបករណ៍បម្រើឱ្យការត្រួតពិនិត្យគយ និងអន្តោប្រវេសន៍ ព្រមទាំងកន្លែងចត្តាឡេស័កនៅដាច់ដោយឡែកពីគេ។ ដោយលាតសន្ធឹងលើច្រកសមុទ្រ Johor ជាមួយស្ពានកម្ពស់ 25 ម៉ែត្រ គម្រោងនេះបង្ហាញពីភាពលេចធ្លោដ៏សំខាន់ឆ្ពោះទៅរកការសម្រួល ឬបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរប្រចាំថ្ងៃសម្រាប់មនុស្សរាប់ពាន់នាក់ ដែលតែងតែជួបការកកស្ទះរ៉ាំរ៉ៃនៅរវាងច្រកឆ្លងកាត់ ជោហូ-សិង្ហបុរី។

ក្នុងតួនាទីស្វែងរកដំណោះស្រាយស្ថាបត្យកម្ម និងវិស្វកម្មនៃគម្រោង ក្រុមហ៊ុន AECOM បានប្រើប្រាស់យុទ្ធសាស្ត្របង្កើតគំនូសប្លង់ “ឌីជីថលភ្លោះ” របស់ក្រុមហ៊ុន Bentley Systems យ៉ាងប៉ិនប្រសប់ និងការតភ្ជាប់ទិន្នន័យមិនអាចប្រៀបផ្ទឹមនូវប្រសិទ្ធិភាពក្នុងការធ្វើផែនការ និងការអនុវត្ត។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា reality mesh technology កម្រិតខ្ពស់ដែលទទួលបានរូបភាពចេញពីការបង្ហោះដ្រូន ដើម្បីសិក្សា និងរចនាគម្រោងបានលឿនជាងមុន ដែលធានាបាននូវរូបភាពនេត្រាទស្សលម្អិត និងត្រឹមត្រូវសម្រាប់កិច្ចការដែលមានលក្ខណៈស្មុគស្មាញនេះ។

គ្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ 2026 RTS Link ដោយមានផ្លូវរថភ្លើងពីរ លាតសន្ធឹងប្រវែង 4 គីឡូម៉ែត្រ ដោយផ្តល់ជូននូវដំណោះស្រាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងមានសមត្ថភាពខ្ពស់ដែលអាចដឹកជញ្ជូនអ្នកដំណើរបានរហូតដល់ 10,000 នាក់ក្នុងមួយម៉ោង។ គម្រោងដ៏មហិមានេះនឹងមិនត្រឹមតែតំណាងឱ្យស្នាដៃវិស្វកម្មដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយសន្យាពង្រឹងការតភ្ជាប់ និងកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។

[រូបភាព៖ រូបភាពនេត្រាទស្សន៍នៃផ្លូវរថភ្លើងឆ្លងកាត់ច្រកសមុទ្រជោហូរ]

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និង AIIB កំពុងសិក្សាសង់រថភ្លើងក្រោមដី ដើម្បីកាត់បន្ថយការកកស្ទះចរាចរក្នុងក្រុងភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនា […]

បដិវត្តន៍ដឹកជញ្ជូន៖ ការផ្លាស់ប្តូរទៅកាន់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព

ទទួលយកការច្នៃប្រឌិតឌីជីថលសម្រាប់ការសាងសង់ប្រកបដោយប្រសិទ […]

វិស្វកម្មអច្ឆរិយៈនៃពិភពលោក៖ ស្ពានសម្រាប់ផ្លូវដែកខ្ពស់បំផុតក្នុងលោកជិតបញ្ចប់ហើយនៅក្នុងប្រទេសឥណ្ឌា

នេះជាអត្ថបទលើកដំបូងនៅក្នុងវិស្វកម្មអច្ឆរិយៈនៃពិភពលោករបស […]

ឥណ្ឌូណេស៊ីដាក់ឱ្យដំណើរការផ្លូវរថភ្លើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហ្សាកាតាដល់ ក្រុងបានឌុង ចំណាយពេលត្រឹម ៣៦នាទី

ឥណ្ឌូណេស៊ី ប្រទេសដែលជាប់ប្រសិទ្ធនាមថាត្បូងគុជនៅអាស៊ីអាគ […]

បដិវត្តគម្រោងផ្លូវដែក “បាលទិក” តម្លៃ $៥ពាន់លាន រួមវិនិយោគដោយប្រទេសអឺរ៉ុបចំនួន៥

ប្រទេសអ៊ឺរ៉ុបចំនួន៥ រួមដៃគ្នាវិនិយោគលើគម្រោងតភ្ជាប់តំបន […]