ផាក លែន ៦A របស់ ជីប ម៉ុង លែន នឹងក្លាយជាគម្រោងលំនៅឋានដ៏ល្អឥតខ្ចោះសម្រាប់ការរស់សម័យទំនើប

ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ បានបង្ហើបពីការចាប់ផ្តើមអភិវឌ្ឍគម្រោង ផាក លែន ៦A នៅតំបន់ជ្រោយចង្វារនេះ និងគ្រោងប្រកាសថ្ងៃបើកលក់គម្រោងជាផ្លូវការនាពេលឆាប់ៗនេះ។

គណគ្រប់គ្រងជាន់ខ្ពស់របស់ ជីប ម៉ុង លែន បានអះអាងថា គម្រោង ផាក លែន ៦A ត្រូវបានសិក្សាយ៉ាងលម្អិត ដើម្បីផ្តល់ជូនគម្រោងលំនៅឋានដ៏ទំនើប និងប្រកបដោយភាពជឿជាក់បំផុតសម្រាប់ការរស់នៅក្នុងតំបន់ជ្រោយចង្វារ។

ជីប ម៉ុង លែន តែងតែរក្សាគោលតម្លៃរបស់ខ្លួនក្នុងការផ្តល់ជូនលើសពីលំនៅឋាន តែជាផ្ទះដ៏កក់ក្តៅ និងជឿជាក់បំផុតក្នុងការរស់នៅ។ តាមរយៈភាពប្រទាក់ក្រឡាគ្នារបស់ ជីប ម៉ុង គម្រោង ផាក លែន ៦A នឹងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក តាមរយៈវត្តមានពាណិជ្ជកម្មផ្សេងៗរបស់ ជីប ម៉ុង នៅក្នុងគម្រោងនេះ។ នេះនឹងផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការរស់នៅ និងជា កន្លែងប្រមូលផ្តុំមួយ ដែលអ្វីៗគ្រប់យ៉ាងសម្រាប់ការរស់នៅកក់ក្តៅ។

គណគ្រប់គ្រងជាន់ខ្ពស់របស់ ជីប ម៉ុង លែន បានបញ្ជាក់ថា គម្រោង ផាក លែន ៦A របស់ ជីប ម៉ុង លែន នឹងមានផ្សារទំនើប ដែលមានរោងភាពយន្ត ហាងលក់ទំនិញគ្រប់ប្រភេទ ភោជនីយដ្ឋាន ហាងកាហ្វេ សួនច្បារស្ទើរពាសពេញគម្រោង មហាវិថីក្នុងគម្រោងដ៏ធំទូលាយ និងមជ្ឈមណ្ឌលកីឡាដ៏ទំនើប ដែលនឹងធ្វើឲ្យគម្រោង ផាក លែន ៦A នេះ ក្លាយជាគម្រោងលំនៅឋានដ៏ទំនើប និងស័ក្ដិសមបំផុតសម្រាប់ការកសាងគ្រួសារដ៏កក់ក្តៅ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារ Showroom ទំនើបប្រណីតសាងសង់រួចរាល់ សម្រាប់ជួលក្នុងគម្រោង TIA CITY  លើផ្លូវ 60 ម៉ែត្រ ជិតព្រលានយន្តហោះថ្មី

អគារ Showroom សាងសងរួចរាល់ នៅសល់តែ 2 អគារទៀតប៉ុណ្ណោះ ដែ […]

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

ក្រុមហ៊ុន ស៊ីកា ខេមបូឌា លើកកម្ពស់ស្នាដៃជាងសំណង់ខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតបិទការ៉ូ

ជាងជំនាញជាច្រើនរូបបានបញ្ចេញសមត្ថភាពទៅតាមជំនាញវិជ្ជាជីវៈ […]

បុរី ប៉េង ហួត នៅតែខ្លាំង អភិវឌ្ឍគម្រោងថ្មីឥតឈប់ឈរ​ បង្កើនសក្ដានុពលតំបន់បឹងស្នោកាន់តែធំ

បុរី ប៉េង ហួត នៅតែជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ខ្លាំងក […]