ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង សម្រេចបាន៥០ភាគរយ

ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានឈានមកសម្រេចបានប្រមាណ ៥០ភាគរយ​ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ នៅលើបណ្តាញសង្គមនៅថ្ងៃទី២៧ ខែកុម្ភៈ។

ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា “កិច្ចដំណើរការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង បានឈានចូលដល់ដំណាក់កាលនៃការពិនិត្យ និងផ្ដល់អនុសាសន៍ក្នុងកម្រិតបច្ចេកទេស លើសេចក្តីព្រាងរបាយការណ៍ផែនការមេ និងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង ១២ លើកចុងក្រោយហើយ”។

យោងតាមរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកុម្ភៈ រដ្ឋបាលខេត្ត និង វិទ្យាស្ថាន UPDIS,​ វិទ្យាស្ថាន CDI និងក្រុមហ៊ុន C&W បានរៀបចំកិច្ចប្រជុំលើកទី៥ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ លើសេចក្តីព្រាងរបាយការណ៍ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ឯកឧត្តមអភិបាលរង គូសបញ្ជាក់ថា នៅសល់ដំណាក់កាលធំៗចំនួន៣ទៀត រហូតដល់ការអនុម័តជាផ្លូវការ។ គណៈកម្មាធិការអន្តរក្រសួង នឹងឈានទៅកាន់កិច្ចប្រជុំជាថ្មី នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដែលនឹងបន្តពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង ១២ (12 Thematic Reports) បន្ថែមទៀត។

គួរបញ្ជាក់ថា​ ខេត្ត​ព្រះសីហនុបាន​សម្រេចការរៀបចំគម្រោង​សាងសង់​ផ្លូវ​ថ្មី​ចំនួន៣៤​ខ្សែ ហើយ និងកំពុង​សាងសង់កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ និងពង្រីក​ព្រលាន​យន្តហោះ​អន្តរជាតិ ជាពិសេស ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ដែលមានតម្លៃជាង ​២​ពាន់​លាន​ដុល្លារ បាននឹងកំពុងជំរុញសក្តានុពលនៃខេត្តជាប់មាត់ឆ្នេរមួយនេះ។​ ស្របជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានចាប់ផ្តើមចាត់វិធានការដោះស្រាយបញ្ហាអគារជាប់គាំង ដោយបានលើកទឹកចិត្តអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគ។ លើសពីនេះ ខេត្តក៏ត្រូវបានជ្រើសរើសចំណុចកណ្តាល នៃ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” នាពេលអនាគតផងដែរ។ (អានបន្ថែម)

សេចក្តីព្រាង “គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨” ត្រូវបានអនុម័តទាំងស្រុង កាលពីនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]