ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ

គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍បានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ នូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២២ ដល់២០៣៥ ដែលជាឯកសារបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តភាគឦសាន ឱ្យកាន់តែមានសក្តានុពល។

ពិធីដាក់ឱ្យអនុវត្តផែនការមេនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែមេសា នៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

ផែនការមេនេះ ជាត្រីវិស័យចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗសម្រាប់ការអភិវឌ្ឍវិស័យទេសចណ៍ខេត្តមណ្ឌលគិរី។

លើសពីនេះ ផែនការមេនេះ ក៏ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈ ២០២១ ២០៣៥ និងបណ្តាឆ្នាំខាងមុខ ព្រមទាំងរួមចំណែកអភិវឌ្ឍតំបន់ភូមិភាគឦសាន្តដែលមានខេត្តមណ្ឌលគីរីជាស្នូល ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជាផងដែរ។

- Video Advertisement -