ផ្ទៃដីដំណាំស្រូវជា ២២ម៉ឺនហិកតាទូទាំងប្រទេសរងផលប៉ះពាល់ពីគ្រោះទឹកជំនន់

ផ្ទៃដីដំណាំស្រូវរបស់ប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ២២ ម៉ឺនហិកតា នៅក្នុង ២២ រាជធានី ខេត្ត ត្រូវបានរង​ផល​ប៉ះ​ពា​ល់​ដោ​យគ្រោះទឹកជំនន់។ នេះបើតាមការឱ្យដឹងពីវិទ្យុជាតិកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងចំណោមផលប៉ះពាល់ជាង ២២ម៉ឺនហិកតានេះ គឺ​មាន​ផ្ទៃដីដំណាំស្រូវចំនួន ១១ម៉ឺនហិកតា រងនូវការខូចខាតទាំងស្រុង ខណៈដែលផ្ទៃដី ដែលអាចស្តារឡើងវិ​ញ​មាន​ចំនួន ៧ម៉ឺនហិកតា។

របាយការណ៍បន្តថា ខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់រួមមាន ខេត្តក្រចេះ កំពង់ធំ កំពង់ចាម សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

ក្នុងនោះដែរ ដំណាំស្រូវដែលរងនូវការខូចខាត ត្រូវការស្រូវពូជប្រមាណ ៧ពាន់តោន សម្រាប់ការងា​រ​ស្ដារ​ឡើង​វិញ​ជូនប្រជាពលរដ្ឋ ដែលមកដល់ពេលនេះស្រូវ ពូជប្រមាណ ៦ពាន់តោនហើយ ត្រូវបានដឹកជញ្ជូន​ទៅដល់​គោល​ដៅ និងត្រៀមចែកជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពូជបន្លែចំនួន ១៨ម៉ឺនឃីត និងចែក​ជូន​ប្រជា​ពល​រដ្ឋ​បាន ៨ម៉ឺនឃីតរួចរាល់ហើយគិតត្រឹមថ្ងៃទី២២ ខែតុលា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]