ក្បឿងខ្មែរខេរ៉កនឹងឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ
រូបថតដោយ Krock ក្រុមហ៊ុនផលិតសម្ភារសំណង់នាំមុខគេនៅក្នុងប […]
ផ្ទៃដីរាជធានីភ្នំពេញ បានរីកធំទ្វេដង ពីប្រមាណ ៣០០គីឡូម៉ែត្រការ៉េ ទៅជិត ៧០០គីឡូម៉ែត្រការ៉េ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យមានកំណើននគរូបនីយកម្ម សំណង់ធំៗ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។
នេះ ជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៨ ខែវិច្ឆិកានេះ។
សម្តេចថ្លែងថា៖ «ក្នុងអាណត្តិរបស់ខ្ញុំ ធ្វើតាំងពីទីក្រុងភ្នំពេញ ជាង ៣០០គីឡូម៉ែត្រការ៉េ ឥឡូវភ្នំពេញឡើងជិត ៧០០គីឡូម៉ែត្រការ៉េ។ អភិវឌ្ឍន៍បើកទូលាយផង ប៉ុន្តែអ្វីដែលសំខាន់គឺស៊ីជម្រៅ។ ពីដើម មួយហិកតា មានសំណង់ត្រឹមតែ ៥ពាន់ម៉ែត្រការ៉េទេ ឥឡូវមួយហិកតាដដែល សំណង់ឡើង៥ម៉ឺនម៉ែត្រការ៉េ»។
គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តសំណើសុំសាងសង់សរុប ២ ៩០១គម្រោង នៅក្នុងរយៈពេល៨ ខែ ដំបូងនៃឆ្នាំ២០២១ នេះ ដែលធ្លាក់ចុះ ៤៤៩ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមគម្រោងទាំងអស់ ប្រភេទសំណង់លំនៅឋាន មាន ២៥៣០គម្រោង ឬស្មើនឹង៨៧,២% នៃសំណើសុំសាងសង់សរុប ដែលបានធ្លាក់ចុះ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ (អានបន្ថែម)