ផ្ទះជិត ១ពាន់ខ្នង ត្រូវបានប្រគល់ជូនពលរដ្ឋគោលដៅ ដោយឥតគិតថ្លៃ នៅក្នុងខេត្តចំនួន ២

គ្រួសារអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព សរុបចំនួន ជិត១ពាន់គ្រួសារ នៅក្នុងខេត្តគោលដៅចំនួន២ គឺខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី ពីរដ្ឋាភិបាលកម្ពុជា។

សម្រាប់នៅខេត្តខេត្តពោធិ៍សាត់ កាកបាទក្រហមកម្ពុជាសម្រេចផ្ដល់ទឹក ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីរៀបចំសាងសង់ផ្ទះឱ្យគ្រួសារអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព សរុបចំនួន ៦២៨គ្រួសារ។

ទីតាំងផ្ទះគឺស្ថិតនៅលើដីសម្បទានសង្គមកិច្ចទំហំជាង ៩០០ហិកតា ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកក្រវាញ។ ដោយឡែក ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ ដែលចំណាយថវិកាប្រមាណ ៣.៥០០ ដុល្លារអាមេរិកក្នុងមួយខ្នង។

យ៉ាងណាមិញ សម្រាប់ខេត្តកំពង់ធំវិញ អតីតយុទ្ធជនចំនួន ១៤០ គ្រួសារ ក៏ទទួលបានផ្ទះមួយគ្រួសារមួយខ្នង ដែលមានទំហំ ៥ម គុណ ៧ម រួមទាំងដីសម្រាប់ បង្កបង្កើនផល ចំនួនមួយគ្រួសារកន្លះហិកតា ដែលជាអំណោយរបស់សម្តេច ហ៊ុន សែន។

ក្រុមគ្រួសារអតីតយុទ្ធជន ដែលទទួលបានផ្ទះថ្មី ក៏បានបង្ហាញក្តីរំភើប និងថ្លែងអំណរគុណថ្នាក់ដឹកនាំ ដែលបានគិតគូរដល់ពួកគាត់៕

- Video Advertisement -