ផ្ទះ៣ ប្រភេទនេះ លក់ដាច់ជាងគេនៅបុរី ប៉េង ហួត គម្រោង ដឹស្ដា ដាយមិន

គម្រោង ដឹស្ដា ដាយមិន ស្ថិតនៅលើបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) មានផ្ទះជាច្រើនប្រភេទ រាប់ចាប់ពីផ្ទះសម្រាប់ប្រកបអាជីវម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលរាប់ពាន់ខ្នង។ ក្នុងនោះមានផ្ទះចំនួន ៣ប្រភេទ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង និងលក់ដាច់បំផុត ហើយសំណង់ផ្ទះភាគច្រើនសាងសង់ចប់ស្ទើរតែ១០០% ដែលអាចរើចូលរស់នៅ ឬប្រកបអាជីកម្មបាន។

ផ្ទះទាំង ៣ ប្រភេទនោះមានដូចជា ហ្សបហោស៍ វីឡាភ្លោះ  និងវីឡាកូនកាត់ LA។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិ​របស់ផ្ទះទាំង ៣ប្រភេទនេះ៖

ហ្សបហោស៍ ដែលមានប្រភេទហ្សបហោស៍ ម៉ូដឺន, ហ្សបហោស៍ ក្លាសស៊ិក និងហ្សបហោស៍ ម៉ាជេស្ទីក មានកម្ពស់ ៣ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ បរិវេណចម្អិនអាហារ១ និងចំណតរថយន្ត១។ ទីតាំងស្ថិតនៅចំផ្លូវធំងាយស្រួលសម្រាប់ការបើកអាជីវកម្មគ្រប់ប្រភេទ ការរចនាផ្នែកខាងក្នុងគឺមានភាពបត់បែនទៅតាមតម្រូវការនៃការដេគ័ររបស់ម្ចាស់ផ្ទះ។

វីឡាភ្លោះ  មានកម្ពស់ ៣ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ បរិវេណចម្អិនអាហារ១ និងចំណតរថយន្ត២។ ទីតាំងស្ថិតនៅជិតសួន កន្លែងក្មេងលេង និងមានសភាពស្ងប់ស្ងាត់ល្អ ស័ក្ដិសមសម្រាប់អ្នកដែលត្រូវការរស់នៅលក្ខណៈគ្រួសារទាន់សម័យ។

 

វីឡាកូនកាត់ LA មានកម្ពស់ ៣ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ បរិវេណចម្អិនអាហារ១ និង ចំណតរថយន្ត១។ ទីតាំងនៃផ្ទះនេះគឺនៅក្បែរៗវីឡាភ្លោះ និងមានសួនច្បារសាធារណៈ កន្លែងក្មេងលេង ជាមួយបរិយាកាសសុខដុមរមនាទៀតផង។

គួរបញ្ជាក់ផងដែរថា គម្រោង ដឹស្តា ដាយមិន គឺជាគម្រោងដ៏មានសក្ដានុពលមួយរបស់បុរី ប៉េង ហួត អភិវឌ្ឍលើផ្ទៃដីប្រមាណ៤០ហិកតា មានប្រភេទផ្ទះចម្រុះសម្បូរបែបទៅតាមតម្រូវការទាំងតម្លៃ និងទំហំផ្ទះ ហើយគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល និងការផ្ដល់ជូនឱកាសចំណេញជាច្រើន។ រីឯបរិក្ខាទាំងក្នុងនិងក្រៅគម្រោងគឺមានគ្រប់ប្រភេទ ទាំងសួនច្បារសាធារណៈ ផ្សារទំនើប ទូរ ATM ចំណែកផ្លូវចេញចូលខ្វែងខ្វាត់រួមជាមួយការពារសុវត្ថិភាព២៤ម៉ោង។

លោកអ្នកក៏អាចទៅមើលផ្ទះទាំងនេះផ្ទាល់បានដែរ ដោយគ្រាន់តែទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួតតាមរយៈលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩។ ទីតាំងគម្រោងនៅផ្លូវ ៦០ម៉ែត្រ ចុះពីស្ពានអាកាសមរតកតេជោ ប្រហែល ១គីឡូម៉ែត្រ ឬស្វែងរកទីតាំងតាមរយៈលីងនេះ https://bit.ly/TheStarDiamondMaps៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]