ផ្លូវជាតិលេខ៨ ប្រវែង៥៥គម ពីស្ពានព្រែកតាមាក់ដល់ស្វាយអន្ទរ បើកការដ្ឋានពង្រីកហើយ

រដ្ឋបាលខេត្តកណ្តាល បានបើកការដ្ឋានសាងសង់ កែលម្អ និងពង្រីកផ្លូវសំខាន់ៗ ២ ខ្សែ គឺផ្លូវជាតិលេខ ៨ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ដល់រង្វង់មូលស្វាយអន្ទរ និងកំណាត់ផ្លូវលេខ៧០B។

ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ ធ្វើឡើងកាលពីថ្ងៃទី១២ខែកុម្ភៈ ក្រោមអធិបតីយភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កំណាត់ផ្លូវជាតិលេខ ៨ មានប្រវែង ៥៥គម ដោយគ្រោងចំណាយថវិកា ១២ លានដុល្លារអាមេរិក ខណៈកំណាត់ផ្លូវជាតិលេខ ៧០B មានប្រវែង២ ០០០ម៉ែត្រ និង ទទឹង ១០ម៉ែត្រ ដោយគ្រោងចំណាយថវិការជាង ២ លានដុល្លារ។

ក្រៅពីបើកការដ្ឋានសាងសង់ផ្លូវទាំង ២ រដ្ឋបាលខេត្តក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់សួនច្បារ និងផ្លូវបេតុងអាមេប្រវែង២,៤០០ម៉ែត្រ ក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]