ផ្លូវសំខាន់៣ខ្សែ នៅបាត់ដំបង មណ្ឌលគិរី និង ស្ទឹងត្រែង សាងសង់ច​ប់ ១០០%ហើយ

ផ្លូវជនបទចំនួន ០៣ខ្សែ ក្នុងខេត្តចំនួន ០៣​ មានប្រវែងសរុបជាង ៣០ គ.ម សម្រេចការសាងសង់ ១០០% ហើយ។

នេះបើតាមគណៈកម្មការអន្តរក្រសួង​ រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បាន  ដែលចុះត្រួតពិនិត្យ​ និងវាយតម្លៃ ប្រគល់-ទទួល​១០០%​ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស​ ល្បាយថ្មភ្នំ​ និងសាងសង់លូគ្រប់ប្រភេទចំនួន​ ០៣គម្រោង​ ស្ថិតនៅខេត្តមណ្ឌលគិរី​ ខេត្តស្ទឹងត្រែង​ និងខេត្តបាត់ដំបង កាលពីថ្ងៃទី០៧-០៩ ខែមិថុនា ឆ្នាំ២០២៣។

គម្រោងទាំង ០៣ នេះ ត្រូវបានអនុវត្តដោយ​ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ​ នៃកងយោធពលខេមរភូមិន្ទ​ ដែលរួមមាន៖

  • គម្រោងទី១​ ៖​ ការងារស្ថាបនាផ្លូវក្រាលល្បាយដីក្រួស​ ចំនួន​ ០១ខ្សែ​ ប្រវែង​ ៧​.៥០០ម៉ែត្រ ទទឹង​ ៨ម៉ែត្រ កម្រាស់​ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន​ ១១កន្លែង​ និងផ្លាកឈ្មោះផ្លូវចំនួន​ ០២កន្លែង​ តភ្ជាប់ពីផ្លូវជាតិលេខ​ ៧៦​ ចូលទៅផ្លូវក្រវ៉ាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ត្រង់បង្គោលលេខ​ ៦០/១៥​ (១)​ ស្ថិតក្នុងភូមិ​ ពូហ្សាម​ ឃុំសែនមនោរម្យ​ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី​ ។
  • គម្រោងទី២​ ៖​ ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន​ ០១ខ្សែ​ ប្រវែង​ ៧​.០០០ម៉ែត្រ ទទឹង​ ៨ម៉ែត្រ កម្រា​ស់​​ ០,២ម៉ែត្រ សាងសង់លូមូលមុខបី​ ចំនួន​ ១០កន្លែង​ លូមូលមុខពីរចំនួន​ ០៦កន្លែង​ និងលូមូលមុខមួយចំ​នួ​ន​ ០៥កន្លែង​ ស្ថិតនៅតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន​ (​ កម្ពុជា-ឡាវ​ )​ ច្រកដុងក្រឡ​ ខេត្តស្ទឹងត្រែង​ ។
  • គម្រោងទី៣​ ៖​ ការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ​ ចំនួន​ ០១ខ្សែ​ មានពីរកំណាត់​ ប្រវែងសរុប​ ១៣.​ ០០០ម៉ែត្រ ទទឹង​ ៨ម៉ែត្រ កម្រាស់​ ០,២ម៉ែត្រ (​ កំណាត់ទី១​ ) ស្លាបស្តាំ​ ប្រវែង​ ៥​ ៥០០ម៉ែត្រ ចាប់ពីបំបែកច្រក​ ៤០០​ នៃភូមិឆករកា​ ឃុំសំឡូតឆ្ពោះទៅ​ ច្រកសែនចៅ​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ និងច្រកផល្លីផល្លា​ ខេត្តប៉ៃលិន​ និង(កំណាត់ទី២​ ) ស្លាបឆ្វេង​ ប្រវែង​ ៧​ ៥០០ម៉ែត្រ ចាប់ពីបំបែកច្រក​ ៤០០​ ឆ្ពោះទៅភូមិ​ ៨៣​ ឃុំតាតោក​ ឆ្ពោះទៅច្រក​ ចរិយា​ និង​ ច្រកទីងមោង​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ និងផ្លាកឈ្មោះផ្លូវ​ ចំនួន​ ០៣កន្លែង​។

គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកគម្រោងទី១ ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ និងគម្រោងទី២ និងទី៣ ទទួលយក ១០០% តាមសំណូមពររបស់ភាគីទទួលការ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]