ផ្លូវអន្ទង់អាំង ស្រុកវាលវែង ត្រូវបានកំណត់ជាតំបន់អភិរក្សធម្មជាតិ ដើម្បីទាក់ទាញទេសចរ

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យសិក្សាដាក់តំបន់ជុំវិញ “ផ្លូវបុប្ផាលាក់ខ្លួន” ឬ ផ្លូវអន្ទង់អាំង នៅភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់អភិរក្សធម្មជាតិ ដើម្បីបម្រើដល់វិស័យទេសចរណ៍ធម្មជាតិ។ នេះបើតាមអនុសាសន៍របស់សម្តេច ក្នុងពិធីសម្ពោធឆ្លង “ព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់” នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

សម្តេចបានស្នើដល់ ឯកឧត្តម កែវ​ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដឹកនាំក្រុមការងារចុះសិក្សាពិនិត្យឡើងវិញនូវផ្លូវនេះ ដោយហេតុថានៅកម្ពុជាមានផ្លូវកាច់កុងដូចអន្ទង់អាំងតែមួយកន្លែងនេះប៉ុណ្ណោះ ព្រោះបើវាស់ត្រង់មានប្រវែងត្រឹមតែ ៤គីឡូម៉ែត្រ តែបើវាស់តាមប្រវែងដែលបត់បែងចុះឡើងវិញមានប្រវែងដល់ទៅ ១០គីឡូម៉ែត្រឯណោះ ដូច្នេះយើងត្រូវរក្សាអភិរក្សតំបន់នេះទុកជាអត្ថប្រយោជន៍ជាតិរយៈពេលវែង។

សម្តេចបានបន្តថា តំបន់ខាងលើនេះ ធ្លាប់មានការឈូសឆាយអភិវឌ្ឍខ្លះដែរ ដែលត្រូវពិនិត្យឡើងវិញ ដោយដោះស្រាយនូវការអភិវឌ្ឍទាំងនោះ ដាក់ជាតំបន់អភិរក្សធម្មជាតិទាំងសងខាងផ្លូវអន្ទង់អាំងនេះ សម្រាប់ជាតំបន់ទេសច​រណ៍​ជូនប្រជាពលរដ្ឋក្នុង និងក្រៅស្រុក។

ជាមួយគ្នានេះដែរ ទាក់ទងនឹងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឱ្យពិនិត្យលើគម្រោងអភិវឌ្ឍន៍​ទេសចរណ៍ខ្នាតតូចដែលមិនអនុវត្តគម្រោង​រយៈពេល ០៦ខែក្រោយទទួលបានអាជ្ញាបណ្ណ គឺត្រូវដកយកអាជ្ញាបណ្ណមកវិញ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]