ផ្សារទំនើបពេញនិយមពីរប្រភេទកំពុងផ្លាស់ប្តូរវិស័យលក់រាយនៅកម្ពុជា

វិនិយោគិនក្នុងវិស័យអចលនទ្រព្យ បច្ចុប្បនន្នកំពុងផ្តោតលើការបង្តើតផ្សារទំនើបបែបសហគមន៍ និងផ្សារទំនើបទីប្រជុំជន ដែលផ្សារទំនើបទាំងពីរប្រភេទនេះចាត់ទុកថាជាការវិនិយោគដែលកំពុងមានសន្ទុះយ៉ាងខ្លាំងនៅក្នុងទីផ្សារក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផ្នែកលក់រាយឈានមុខគេមួយនៅកម្ពុជា ជីប ម៉ុង រីថេល (CMR) បានបង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការចាប់យកចំណែកទីផ្សារលក់រាយជាមួយនឹងការបំបែកទីផ្សារទៅជាផ្សារទំនើបបែបសហគមន៍ និងផ្សារទំនើបទីប្រជុំជន។ អានបន្ថែម

លោក Michael Vong នាយកផ្នែកមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអគារពាណិជ្ជកម្មនៃ CMR បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា «ដើម្បីប្រកួតប្រជែងក្នុងទីផ្សារផ្សារទំនើបនៅកម្ពុជាឲ្យមានប្រសិទ្ធភាព ក្រុមហ៊ុនជីប ម៉ុង ត្រូវតែបំបែកផ្នែកទីផ្សារទៅជាប្រភេទផ្សារទំនើបបែបសហគមន៍និងផ្សារទំនើបនៅតាមទីប្រជុំជន»។

លោក Michael យល់ឃើញថាទីតាំងគឺជាគុណសម្បត្តិដ៏អស្ចារ្យបំផុតសម្រាប់ធ្វើឲ្យផ្សារទំនើបទទួលបានជោគជ័យ។ លើសពីនេះ លោកក៏បានឲ្យដឹងថា ផ្សារទំនើបបែបសហគមន៍គឺជាមជ្ឈមណ្ឌលដែលបម្រើដល់សហគមន៍និងប្រជាជនដែលរស់នៅក្នុងទីតាំងជិតផ្សារទាំងនោះ។

«អ្នកដែលមកជួលផ្សារដែលយើងជ្រើសរើសគឺជាអ្នកដែលអាចបម្រើសហគមន៍ល្អបំផុតជាមួយនឹងម៉ាកនៃទំនិញនិងសេវាកម្មរបស់ពួកគេ» លោកបានមានប្រសាសន៍។

យោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនទ្រព្យអន្ដរជាតិ CBRE Cambodia បានឲ្យដឹងថា ផ្សារទំនើបបែបសហគមន៍កំពុងដើរតួរយ៉ាងសំខាន់ក្នុងការជួយជំរុញទីផ្សារវិស័យលក់រាយនៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង ដោយចំនួនផ្សារទំនើបបែបសហគមន៍បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់។

ការផ្គត់ផ្គង់សរុបរបស់ផ្សារទំនើបបែបសហគមន៍ត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រមាណ ២២៨% ក្នុងឆ្នាំ ២០១៩ នេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ ការកើនឡើងនេះ គឺដោយសារតែ គម្រោងដូចជា MiDTOWN Mall, Downtown 93, Noro Mall, WB Arena និង The Park គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ដដែលនេះ ។

ទន្ទឹមនឹងនេះដែរ ចំពោះផ្សារទំនើបនៅតាមទីប្រជុំជនវិញ លោក Michael បានឲ្យដឹងថា ផ្សារទំនើបប្រភេទនេះគឺជាផ្សារទំនើបដែលមាននៅទីក្រុងហើយពួកគេបម្រើដល់ក្រុមមនុស្សចម្រុះដែលមានចំនួនច្រើនជាង។

«ផ្សារទំនើបដែលចូលទៅក្នុងប្រភេទនេះគឺមានដូចជាផ្សារទំនើប២៧១ ម៉េហ្គា។ ផ្សារទំនើបនេះបង្ហាញខ្លួននៅទីក្រុងហើយផ្តល់ជូននូវផលិតផលនិងសេវាកម្មច្រើនបែបច្រើនយ៉ាងជាង» លោក Michael បានបន្ថែម។

«ផ្នត់គំនិតម្ហូបអាហារនិងកំសាន្តដែលជាកត្តាជំរុញអាជីវកម្មក្នុងវិស័យលក់រាយ ច្បាស់លាស់នឹងធ្វើឲ្យផ្សារទំនើបនៅទីប្រជុំជនមានភាពកាន់តែខ្លាំងក្លា» លោក បានបន្ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើ Unified Reality Modeling ជាអ្វី? ជួយធ្វើទំនើបកម្មគំរូប្លង់ឌីជីថលបែបរស់រវើកដូចម្ដេច?

ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងយកឈ្នះលើបញ្ហាប្រ […]

ចាប់ពីឆ្នាំ២០១៨  ចិនបានជួយបោសសម្អាតមីននៅកម្ពុជាបានប្រមាណ ១៩០ គីឡូម៉ែត្រការ៉េ

ចាប់តាំងពីឆ្នាំ ២០១៨ មក ភាគីចិនបានជួយកម្ពុជាក្នុងការបោស […]

ក្រុមហ៊ុនជប៉ុនចង់និយោគមន្ទីរពេទ្យឯកជន និងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ខ្លួនដល់កម្ពុជា

កិច្ចប្រជុំដ៏សំខាន់មួយបានបង្ហាញផែនការសម្រាប់មន្ទីរពេទ្យ […]

ខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ

បច្ចុប្បន្នខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែ […]

រដ្ឋនឹងប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍ឈានមុខគេក្នុងអាស៊ីអាគ្នេយ៍

គំនិតផ្តួចផ្តើមដ៏មានចក្ខុវិស័យនេះ មានបំណងរក្សាតុល្យភាពរ […]

រដ្ឋដាក់ផែនការធំៗ៤ ដើម្បីផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិនក្នុងរយៈពេលវែង

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញផែនការ និងជំរុញលើ […]