ផ្សារបណ្តែតទឹកនឹងមានវត្តមានជាលើដំបូងនៅកម្ពុជា

គម្រោងសាងសង់ផ្សារបណ្តែតលើទឹក ស្ថិតលើទីតាំងដ៏ធំមួយនៃទីក្រុងរណបកំពុងដាក់ស្នើរជូនទៅកាន់រដ្ឋាភិបាល ខណៈដែលផែនការសាងសង់ផ្សារបណ្តែតទឹកមួយនេះរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនទៅទស្សនាខេត្តកណ្តាល។

ផែនការមេនៃការអភិវឌ្ឍ រំពឹងថានឹងមានកន្លែងកំសាន្ត លំនៅឋាន និងឧស្សាហកម្មចំរុះលើផ្ទៃដី១.០០០ហិកតា ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សម្រាប់ផែនការសាងសង់ផ្សារបណ្តែតលើទឹកគ្របដណ្តប់លើផ្ទៃដី ៥០ហិកតា តាមបណ្តោយទន្លេមេគង្គ ហើយផ្សារប្រពៃណីខ្មែរមួយនេះបង្កើតឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ទាំងភ្ញៀវទេសចរណ៍ និងអ្នករស់នៅក្នុងស្រុក។

ផ្សារបណ្តែតលើទឹកនេះនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Skyland បានចូលហ៊ុនជាមួយក្រុមហ៊ុនក្នុងស្រុក Jet Group និងក្រុមហ៊ុន Star5 Development Pvt Ltd មានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។

គួរជម្រាបដែរថា កាលពីឆ្នាំ ២០១៦ កន្លងមកនេះក្រុមហ៊ុន Skyland បានប្រកាសបោះទុន ៣០លានដុល្លារអាមេរិក ដើម្បីធ្វើការវិនិយោគលំនៅឋានតម្លៃទាបលើផ្ទៃដី ១០០ ហិកតាព្រមទាំង ទុន ៦០លានដុល្លារបន្ថែមទៀត ដើម្បីវិនិយោគលំនៅឋានសម្រាប់អ្នកដែលមានប្រាក់ចំណូលខ្ពស់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]