ផ្សារព្រំដែនតម្លៃជាង២ លានដុល្លារ ថ្មីមួយទៀតគ្រោងសាងសង់នៅទល់ដែនវៀតណាមខេត្តកំពត

ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពតបានកំណត់ទីតាំងសម្រាប់សាងសង់ផ្សារព្រំដែនថ្មីមួយទៀត នៅខេត្តស្រុកកំពង់ត្រាច ខេត្តកំពត ដោយការសាងសង់នឹងចាប់ផ្ដើមឆាប់ៗនេះ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខ។

មានឈ្មោះថាផ្សារព្រែកចាក ផ្សារព្រំដែននេះនឹងត្រូវសាងសង់លើផ្ទៃដី ២ហិកតា ស្ថិតនៅក្នុងភូមិថ្ងូវ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច។ ទីតាំងនេះ ស្ថិតនៅជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ជាប់នឹងខេត្តកៀនយ៉ាង របស់ប្រទេសវៀតណាម។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន់ សូរស័ក្តិ និងអភិបាលខេត្តកំពត ឯកឧត្តមជាវ តាយ បានដឹកនាំមន្រ្តីប្រតិភូ ចុះពិនិត្យទីតាំងសម្រាប់សាងសង់ផ្សារ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។

តាមការគ្រោងទុក ផ្សារព្រំដែនព្រែកចាកនេះ នឹងត្រូវសាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ២លានដុល្លារ ដែលជាថវិការបស់រដ្ឋាភិបាល។

ឯកឧត្តម ប៉ាន់ សូរស័ក្តិ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានខេត្តកំពត សម្រួលដល់ក្រុមហ៊ុនសាងសង់ ដើម្បីឱ្យដំណើរការសាងសង់បញ្ចប់តាមការគ្រោងទុក។

ក្រោយសាងសង់ចប់ និងដាក់ឱ្យដំណើរការ ផ្សារនេះនឹងក្លាយជាផ្សារព្រំដែនទី២ បន្ទាប់ពីផ្សារពំ្រដែនទី១ ដែលស្ថិតនៅខេត្តត្បូងឃ្មុំ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០១៩។

ឯកឧត្តម ប៉ាន់ សូរស័ក្តិ បានមានប្រសាសន៍ថា ផ្សារព្រំដែនទី៣ នឹងត្រូវសាងសង់ឡើងនៅខេត្តស្វាយរៀង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]