ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃចាប់ផ្តើមដំឡើងកៅអីអង្គុយហើយ

ក្រុមការងារសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោបានចាប់ផ្តើមដំឡើងកៅអីបេតុងសម្រាប់អង្គុយជាផ្លូវការហើយក្រោយពីដំណើរសាងសង់យ៉ាងស្វិតស្វាញអស់រយៈពេលប្រមាណជា ១៦ ខែ រួចមក។ ពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺមានទីតាំស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

កាលពីព្រឹកថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩ ក្រុមហ៊ុនទទួលបន្ទុកផ្នែកសាងសង់ China State Construction Engineering Corporation (CSCEC) បានធ្វើពិធីសម្ពោធការដំឡើងកៅអីអង្គុយក្នុងគម្រោងជំនួយឥតសំណងនៃពហុកីឡដ្ឋានខាងលើក្រោមអធិបតីចូលរួមដោយឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។

កៅអីអង្គុយបេតុងទម្ងន់ធ្ងន់ជាងគេរហូតដល់ទៅ ៩.៧៤ តោន ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់និងបំពាក់ជាមួយប្រពន័្ធ QR Code ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃកៅអី ពោលគឺដើម្បីត្រួតពិនិត្យគុណភាពបេតុងកៅអីនេះដូចជាភាពស្មើក្នុងការលើកដាក់ជាដើម។ ក្នុងនោះដែរ កៅអីបេតុងចំនួន ៤.៦២៤ ដុំ កាំជណ្តើរចំនួន ២៣៩២កាំ បង្កាន់ដៃចំនួន ១៩២ សរុបចំនួន ៧.២០៨ដុំ គឺនឹងត្រូវដំឡើងនៅបរិវេណកន្លែងទស្សនាក្នុងកីឡដ្ឋាននេះជាបន្តបន្ទាប់ផងដែរដោយមា៉ស៊ីនស្ទូចទម្ងន់រហូតដល់ទៅ ៨០តោន។

ថ្លែងក្នុងឱកាសសម្ពោធខាងលើ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា៖ «ការបង្គំកៅអីដែលជានិម្មិតរូបនៃការលេចចេញជារូបរៀងពហុកីឡដ្ឋានជាតិមរតកតេជោថ្ងៃនេះ គឺជាដំណាក់កាលមួយសំខាន់ណាស់ដើម្បីឆ្លងទៅបង្ហាញរូបរាងនៃស្តាតយើងទាំងមូល»។ ជាងនេះទៅទៀត «សម្មិទ្ធិផលទាំងនេះគឺរួមចំណែកក្នុងការកសាងទីក្រុងរណបឲ្យមានលក្ខណៈជាទីក្រុងទាក់ទាញបំផុត ជាទីក្រុងអេកូស៊ីធីដ៏សំខាន់» ឯកឧត្តម ថោង ខុន បានបន្ថែមយ៉ាងដូច្នេះ។

ទន្ទឹមនឹងនេះដែរ គម្រោងសាងសង់ទាំងមូលបានជួយបណ្តុះបណ្តាលកម្មករជំនាញរាប់រយនាក់ដែលក្នុងនោះកម្មករកម្ពុជាមានចំនួនប្រមាណជា ២៤០នាក់ នៃកម្មករជំនាញទាំង ៥៨០នាក់ ដែលកំពុងបំរើការងារក្នុងការដ្ឋានពហុកីឡដ្ឋានជាតិមរតកតេជោ នេះបើតាមការឲ្យដឹងពីឯកឧត្តម ថោង ខុន។

មកទល់នឹងបច្ចុប្បន្ននេះ ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ គឺសម្រេចបានរហូតដល់៤០ភាគរយហើយៗគ្រោងបញ្ចប់ជាផ្លូវការនិងប្រគល់ជូនរដ្ឋាភិបាលកម្ពុជានៅបំណាច់ឆ្នាំ ២០២០ ខាងមុខនេះ។

គួររំឮកថា ពហុកីឡាដ្ឋានជាតិមរតកតេជោគឺជាកាដូដ៏ធំស្កឹមស្កៃតម្លៃប្រមាណជា ១៦០លានដុល្លារអាមេរិក ពីសាធារណរដ្ឋចិនដែលមានទំហំផ្ទៃក្រឡាកីឡដ្ឋានរហូតដល់ទៅ ១៦.២២ ហិកតា និងផ្ទៃក្រឡាសំណង់ទំហំប្រមាណជា ៨.២៤ម៉ឺនម៉ែត្រការ៉េ។ សាងសង់ឡើងដើម្បីត្រៀមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅឆ្នាំ២០២៣ខាងមុខនេះដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដែលពហុកីឡដ្ឋានជាតិមរតកតេជោអាចផ្ទុកអ្នកទស្សនាបានរហូតដល់ទៅ ៦ម៉ឺននាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]