ពានរង្វាន់ PropertyGuru Cambodia Property លើកទី ៥ នឹងប្រារព្វឡើងដូចបានព្រាងទុកសម្រាប់ឆ្នាំ ២០២០ នេះ

ការប្រារព្ធពិធីកាន់តែធំ កាន់តែចិញ្ចែងចិញ្ចាច របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងការអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសកម្ពុជានឹងត្រូវធ្វើឡើងនៅខែសីហានេះហើយ!

• សាធារណជនទាំងអស់នៅតែត្រូវបានលើកទឹកចិត្តឲ្យបេក្ខភាពរបស់ខ្លួនរហូតដល់ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ ជាមួយនឹងរាត្រីសមោសរក្រវាត់កពណ៌ខ្មៅដែលនឹងប្រារព្វឡើងនៅថ្ងៃទី ៧ សីហា ឆ្នាំ ២០២០ នៅឯសណ្ឋាគារសូហ្វីតែល ផូគីត្រា

• សិទ្ធិដាក់តាំងឡូហ្គោនៅក្នុងពិធីនោះ នឹងត្រូវប្រគល់ជូនបេក្ខភាពដែលឈ្នះ និងបេក្ខភាពដែលទទួលបានការកោតសសើរច្រើន ខណៈដែលបេក្ខភាពដែលមានស្រាប់នឹងត្រូវវិនិច្ឆ័យដូចធម្មតា

• អ្នករៀបចំកម្មវិធីនឹងអនុវត្តការប្រុងប្រយ័ត្នខ្ពស់ ហើយអនុវត្តតាមអនុសាសន៍ណែនាំរបស់អាជ្ញាធរ និងអ្នកជំនាញសុខាភិបាល

រាជធានីភ្នំពេញ, កម្ពុជា ៧ ឧសភា ២០២០

ពានរង្វាន់ PropertyGuru Cambodia Property ដែលជាកម្មវិធីផ្តល់ពានរង្វាន់ឈានមុខគេនៅក្នុងតំបន់ នឹងបន្តរៀបចំឡើងវិញនាឆ្នាំនេះជាមួយនឹងពេលវេលាថ្មី និងតាមបែបបទខ្មែរ។

អ្នករៀបចំកម្មវិធីបានធ្វើការសម្រេចចិត្តប្រកបដោយភាពទទួលខុសត្រូវដោយពន្យាការរៀបចំរាត្រីសមោសរក្រវាត់កពណ៌ខ្មៅ និងពិធីប្រគល់ពានរង្វាន់ PropertyGuru Cambodia Property ម្តងរួចមកហើយ ដែលពីមុនយើងត្រៀមរៀបចំក្នុងខែមិថុនា ដើម្បីធានាពីសុវត្ថិភាព និងសុខភាពរបស់ភ្ញៀវចូលរួម, ទីកន្លែង, និងបុគ្គលិក។

ព្រឹត្តិការណ៍រាត្រីសមោសរអចលនទ្រព្យប្រចាំឆ្នាំរបស់កម្ពុជានឹងត្រូវរៀបចំឡើងនៅថ្ងៃទីសុក្រ ទី ៧ ខែ សីហា ឆ្នាំ ២០២០ នេះនៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ ផូគីត្រា។ យើងនៅតែលើកទឹកចិត្តសាធារណជនទាំងអស់ឲ្យបន្តដាក់បេក្ខភាពរបស់ខ្លួនអនឡាញហូតដល់់ថ្ងៃទី ២២ ឧសភា តាមរយៈasiapropertyawards.com/nominations។

កាលបរិច្ឆេទសំខាន់ៗដែលបានកំណត់ឡើងវិញសម្រាប់ពានរង្វាន់ PropertyGuru Cambodia Property គឺមានដូចខាងក្រោម៖

២២ ឧសភា ២០២០ ៖ បិទការទទួលបេក្ខភាព
២៩ ឧសភា ២០២០ ៖ បិទការបញ្ចូលបេក្ខភាព
៨ ដល់ ១៩ មថុនា ២០២០ ៖ ចុះត្រួតពិនិត្យទីតាំង
២៣ មិថុនា ២០២០ ៖ វិនិច្ឆ័យចុងក្រោយ
៧ សីហា ២០២០ ៖ រាត្រីសមោសរ និងពិធីប្រគល់ពានរង្វាន់នៅភ្នំពេញ កម្ពុជា
៤ ធ្នូ ២០២០ ៖ មហារាត្រីសមោសរចុងក្រោយនៅទីក្រុងបាងកក ប្រទេសថៃ

នឹងមានការអនុវត្តន៍ពិធីសារថែទាំសុខភាពយ៉ាងប្រុងប្រយ័ត្ននិងតឹងរឹងក្នុងសកម្មភាពនានានៅថ្ងៃប្រារព្វពិធីរាត្រីសមោសរ។
បេក្ខភាពដែលមានស្រាប់ក៏នឹងត្រូវបានគេយកមកវិនិច្ឆ័យដូចធម្មតាផងដែរ ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ ខណៈដែលកម្រិតចំនួនបេក្ខភាពអាចត្រូវបានគេបន្ថែមទៅតាមភាពចាំបាច់នៃទីផ្សារនីមួយៗ។
កាលបរិច្ឆេទរាត្រីសមោសរថ្មីនេះ យើងក៏ពន្យាសិទ្ធិក្នុងការតាំងឡូហ្គោរបស់អ្នកឈ្នះ និងបេក្ខភាពដែលទទួលបានការកោតសសើរច្រើន។
លោក Jules Kay នាយកគ្រប់គ្រងពានរង្វាន់ PropertyGuru Asia Property Awards នេះមានប្រសាសន៍ថា៖ “ដោយសារសុវត្ថិភាពរបស់ភ្ញៀវយើងនៅតែជាអាទិភាពទីមួយ យើងចង់ធានាថាយើងរៀបចំព្រឹត្តិការណ៍យើងនេះនៅពេលដែលបេក្ខជន និងអ្នកពាក់ព័ន្ធផ្សេងទៀតមានអារម្មណ៍ស្រួលចិត្ត និងត្រៀមខ្លួនរួចរាល់ដើម្បីប្រារព្វអបអរសមិទ្ធផលរបស់ខ្លួនបានយ៉ាងពេញលេញ។”
សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាផ្ញើអ៊ីមែលទៅកាន់ awards@propertyguru.com ឬចូលទៅគេហទំព័រផ្លូវការរបស់យើង AsiaPropertyAwards.com។

–ចប់–

កំណត់សម្គាល់សម្រាប់និពន្ធនាយក៖ ប្រើប្រាស់ឡូហ្គោ PropertyGuru Cambodia Property Awards បានតែចំពោះការចេញផ្សាយអត្ថបទនោះប៉ុណ្ណោះ។

ចំពោះសំណួរបន្ថែម ឬកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានសូមទាក់ទង៖
សំណួរទូទៅ៖
Richard Allan Aquino
Head of Communications & PR
M: +66 92 954 4154
Email: allan@propertyguru.com

ការឧបត្ថម្ភ៖
Kanittha Srithongsuk
Regional Sponsorship Manager
+66 87 708 5237
kanittha@propertyguru.com សារព័ត៌មាន និងដៃគូ៖
Teddy Siu
Media Relations Manager
Tel: +66 86 359 4858
Email: teddy@propertyguru.com

ភាពជាដៃគូ៖
Piyachanok Raungpaka (Pang)
Media Relations Executive
Tel: +66 94 887 5163
Email: piyachanok@propertyguru.com

អំពីពានរង្វាន់ABOUT PROPERTYGURU ASIA PROPERTY៖
ពានរង្វាន់ PropertyGuru’s Asia Property Awards ដែលបានបង្កើតឡើងនៅឆ្នាំ ២០០៥ គឺជាកម្មវិធីផ្តល់ពានរង្វាន់អចលនទ្រព្យតែមួយគត់ និងមានកិត្តិនាមបំផុតនៅតំបន់យើងនេះ។ ពានរង្វាន់អចលនទ្រព្យអាស៊ី (The Asia Property Awards) ត្រូវបានគេទទួលស្គាល់ថាជានិម្មិតសញ្ញាល្អបំផុតចុងក្រោយនៃឧត្តមភាពឧស្សាហកម្មក្នុងវិស័យអចលនទ្រព្យនៅអាស៊ី។ ដោយមានគណៈកម្មការឯករាជ, អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ, និងអភិបាលដែលគួរជាទីទុកចិត្ត បានធ្វើអោយពានរង្វាន់នេះមានកេរ្តិ៍ឈ្មោះល្បីរន្ទឺគ្មានគូប្រៀប ព្រោះតែពានរង្វាន់នេះផ្តល់នូវយុត្តិធម៌ ភាពអាចទុកចិត្តបាន និងតម្លារភាព។
នៅឆ្នាំ ២០២០ នេះពានរង្វាន់នេះបើកទីផ្សារអចលនទ្រព្យចំនួន ១៦ នៅក្នុងតំបន់។ ពិធីរាត្រីសមោសរទទួលបានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់ក្នុងវិស័យចំនួនដល់ទៅ ៦០០ នាក់ដើម្បីទទួលស្គាល់ឧត្តមភាពក្នុងទីផ្សារអាស៊ី, ពានរង្វាន់តាមប្រទេសនីមួយៗ នឹងយកទៅចូលរួមតាំងនៅក្នុងពានរង្វាន់ធំចុងក្រោយរបស់ PropertyGuru Asia Property Awards Grand Final ដែលនឹងរៀបចំទន្ទឹមគ្នានឹងកិច្ចប្រជុំកំពូលអចលនទ្រព្យនៅអាស៊ី PropertyGuru Asia Real Estate Summit នៅទីក្រុងបាងកក នាខែធ្នូឆ្នាំ ២០២០ នេះ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅ AsiaPropertyAwards.com

អំពី PROPERTYGURU GROUP៖
PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអគ្នេយ៍ ហើយក៏ជាគោលដៅដែលជារៀងរាល់ខែមានអ្នកស្វែងរកអចលនទ្រព្យចំនួន ២៣ លាននាក់ដើម្បីស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់ពួកគាត់។ ក្រុមហ៊ុន PropertyGuru និងក្រុមហ៊ុនចំណុះផ្សេងៗបានផ្តល់ភាពអានុភាពដល់អ្នកស្វែងរកអចលនទ្រព្យ នូវជម្រើសយ៉ាងច្រើនបំផុតជាមួយផ្ទះជាង ២,៤ លានខ្នង ទាំងទិដ្ឋភាពស៊ីជម្រៅ និងដំណោះស្រាយនានាដែលអនុញ្ញាតឲ្យពួកគាត់ធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្តក្នុងការទិញអចលនទ្រព្យនៅសឹង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, និងវៀតណាម។
គេហទំព័រ PropertyGuru.com.sg ត្រូវបានបើកសម្ភោធនៅឆ្នាំ ២០០៧ ហើយបានធ្វើបដិវត្តទីផ្សារអចលនទ្រព្យនៅសឹង្ហបុរីដោយប្រែក្លាយទីផ្សារនេះទៅជាអនឡាញ និងធ្វើឲ្យការស្វែងរកអចលនទ្រព្យមានតម្លារភាពសម្រាប់អតិថិជន។ ជាងមួយទសវត្សន៍មកនេះ ក្រុមហ៊ុនយើងបានរីកចម្រើនពីឃ្លាំងព័ត៌មានអចលនទ្រព្យប្រចាំតំបន់ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់លេខ១ ដែលផ្តល់ជាច្រកស្វែងរកអចលនទ្រព្យនៅទីផ្សារស្នូលរបស់ខ្លួន, កម្មវិធីទូរស័ព្ទចល័តស្វែងរកអចលនទ្រព្យដែលទទួលបានពានរង្វាន់, វេទិកាជម្រុញការលក់របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យថ្នាក់លំដាប់, កម្មវិធី FastKey, និងជាម្ចាស់ផ្ទះអ្នករៀបពានរង្វាន់, ព្រឹត្តិកាណ៍, និងការបោះពុម្ភផ្សាយនានាពាក់ព័ន្ធនឹងអចលនទ្រព្យឈានមុខគេនៅអាស៊ី។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ

www.PropertyGuruGroup.com; https://www.linkedin.com/company/propertyguru

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អឺរ៉ុបបង្ហាញមហិច្ឆតាអនុវត្តហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងខ្នាតធំ​​ ខណៈ Bentley​ ប្ដេជ្ញាជួយ

នៅក្នុងសន្និសីទ WindEurope 2026  ប្រទេសនៅអឺរ៉ុបបានកំណត់ […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

កំពង់ឆ្នាំងកំពុងប្រែខ្លួនជាមជ្ឈមណ្ឌលឧស្សាហកម្ម ជាមួយនឹងសហគ្រាសជាងពីរពាន់

គិតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រសហ […]

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]

Bentley ដាក់ឱ្យប្រើជំនួយការ AI ថ្មី សម្រាប់ប្រើក្នុងកម្មវិធីគ្រប់គ្រងបណ្តាញអគ្គិសនី

ក្រុមហ៊ុន Bentley Systems បានដាក់ដំណើរការកម្មវិធី OpenU […]

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៣% ហើយ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីតំបន់ចាក់អង្ […]